ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​មនុស្ស​35​នាក់​ត្រូវ​បាន​ធ្វើឃាត

6 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នៅ​ម៉ិចស៊ិក ។ នេះ​បើ​យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ពេល​មានការ​កើនឡើង​នៃ​អំពើ​ហិ.ង្សា​រវាង​ក្រុម​រត់ពន្ធ​គ្រឿងញៀ.ន​នានា ដែល

មនុស្ស​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នៅ​ម៉ិចស៊ិក ។ នេះ​បើ​យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ពេល​មានការ​កើនឡើង​នៃ​អំពើ​ហិង្សា​រវាង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​នានា ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ត្រូវ​ធ្វើឃាត​កើន​ដល់​កម្រិត​ខ្ពស់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។

ក្នុង​រដ្ឋ SINALOA តែ​មួយ មនុស្ស​១២​នាក់​ត្រូវ​ធ្វើឃាត​ក្នុង​ឧប្បត្តិហេតុ​ផ្សេង​ៗ​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ។ នៅ​រដ្ឋ​នេះ ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ទាំងឡាយ​មានការ​កើនឡើង​ចាប់តាំងពី​ការ​ចាប់ខ្លួន​កាលពី​ឆ្នាំទៅ​មិ​ញ មេ​រត់ពន្ធ​គ្រឿងញៀន JOAQUIN EL CHAPO GUZMAN ដែល​ត្រូវធ្វើ​បត្យាប័ន​កាលពី​ខែមករា​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។

ការ​កើនឡើង​នៃ​ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​ក៏​មាន​ប្រភព​ដែរ​ពី​ការ​តស៊ូ​ដើម្បី​ត្រួតត្រា ចម្ការ​អាភៀន ដែល​ប្រើ​សម្រាប់​ផលិត​ហេ​រ៉ូ​អីុ​ន​ជា​គ្រឿងញៀន​ពេញ​និយម​បំផុត​រត់ពន្ធ​ចូល​សហរដ្ឋ​អា​មេ​រិ​ក​ច្រើន​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ៕