ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​របស់​ប្រធានាធិបតី​រុ​ស្ស៊ី

6 ឆ្នាំ មុន

អាជ្ញាធរ​រុ​ស្ស៊ី​បាន​ប្រកាស​ពី​ប្រាក់​ចំណូល​ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ យោង​តាម​ការ​ប្រកាស​នោះ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន មាន​ប្រាក់​ចំណូល​

អាជ្ញាធរ​រុ​ស្ស៊ី​បាន​ប្រកាស​ពី​ប្រាក់​ចំណូល​ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ យោង​តាម​ការ​ប្រកាស​នោះ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន  មាន​ប្រាក់​ចំណូល​១៤៨.២០០​អឺ​រ៉ូ នា​ឆ្នាំ​កន្លង​ទៅ ហើយ​នាយក​រដ្ឋមន្ត្រី​របស់​លោក​មាន​ប្រាក់​ចំណូល​៤៣.៥៧២​អឺ​រ៉ូ ក្នុង​ឆ្នាំ​២០១៦ ។

ការ​ប្រកាស​ពី​ចំណូល​និង​ទ្រព្យសម្បត្តិ​របស់​ប្រមុខរដ្ឋ​រុ​ស្ស៊ី​ត្រូវ​បាន​ផ្សាយ​តាម​វេ​ប​សាយ​ផ្លូវការ​របស់​វិមាន​ក្រឹម​ឡាំង​ដែល​តាម​វេ​ប​សាយ​នោះ​ថា​ប្រាក់​ចំណូល​របស់​លោកពូ​ទី​ន​មាន​ប្រមាណ​១៤៨.២០០​អឺ​រ៉ូ (៨,៨៦​លាន​រូ​ប្លិ៍​) ក្នុង​ឆ្នាំ​២០១៦ ។

ម្យ៉ាងទៀត​លោកពូ​ទី​ន​ប្រកាស​ថា លោក​មានផ្ទះ​២ ផ្ទះ​មួយ​មាន​ទំហំ​៧៧​ម៉ែត្រក្រឡា ហើយ​ផ្ទះ​មួយទៀត​មាន​ទំហំ​១៥៣​ម៉ែត្រក្រឡា មាន​ដី​មួយ​កន្លែង​ទំហំ​១.៥០០​ម៉ែត្រក្រឡា មាន​ហ្គា​រ៉ា​យ​មួយ ហើយ​មាន​កន្លែង​មួយទៀត​សម្រាប់់​ធ្វើ​ហ្គា​រ៉ា​យ ។ ទ្រព្យសម្បត្តិ​ឯទៀត​ៗ​របស់​លោកពូ​ទី​ន​គឺ​រថយន្ត​៣​គ្រឿង មួយ​គ្រឿង​ធុន LADA NIVA ២​គ្រឿង​ទៀត​ធុន VOLGA ព្រមទាំង​រថយន្ត​សណ្តោង​មួយ​ធុន SKIF ។

ក្នុង​ផ្ទៃ​មេដឹកនាំ​រុ​ស្ស៊ី​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ស័​រ​ហ្គេ​យ គី​រី​អេ​ន​តូ ។ ឧបនាយករដ្ឋមន្ត្រី​ទី​មួយ​រុ​ស្ស៊ី​រូប​នេះ ប្រកាស​ពី​ប្រាក់​ចំណូល​របស់​លោក​ថា​មាន​៨៥,៤៨​លាន​រូ​ប្លិ៍ (​ប្រមាណ​១.៤៣០​លាន​អឺ​រ៉ូ​) ។ លោក​ឌី​មី​ទ្រី ប៉េស្កូវ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ប្រកាស​ថា​លោក​មាន​ប្រាក់​ចំណូល​១២,៨​លាន​រូ​ប្លិ៍ ក្នុង​ឆ្នាំ​២០១៦ (​ប្រមាណ​ជា ២១៤.២០០​អឺ​រ៉ូ​) ។

ចំណែក​នាយក​រដ្ឋមន្ត្រី​លោក​ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ គូសបញ្ជាក់​ថា លោក​មាន​ចំណូល​៨,៥៨​លាន​រូ​ប្លិ៍ (១៤៣.៥៧២​អឺ​រ៉ូ​) ក្នុង​ឆ្នាំ​២០១៦ ។ ទ្រព្យសម្បត្តិ​ឯទៀត​ៗ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ដដែល​ដូច​ឆ្នាំ​២០១៥ គឺ​រថយន្ត​២​គ្រឿង ដី​មួយ​កន្លែង​ជួល​ឱ្យ​គេ​រយៈពេល​៤៩​ឆ្នាំ និង​ផ្ទះ​មួយ​ទំហំ​៣៦៧,៨​ម៉ែត្រក្រឡា ៕