ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​លេង​ទឹកធ្លាក់​ច្រក​ល្អៀង​បើករថយន្ដ​បុក​បង្កាន់ដៃស្ពាន

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១៤​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ដោយហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​នៅ​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣​ខែមេសា ឆ្នាំ​២០១៧ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-5741 បើកបរ​ដោយ​ឈ្មោះ និល ផល្លា​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នោះ​រថយន្ត​បាន​ដឹក​មនុស្ស​ពេញ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្នុង​ពេល​ទៅ​លេង​នោះ​ទាំង​អ្នកបើកបរ​ទាំង​ភ្ញៀវ​រួម​ដំណើរ​សុទ្ធតែ​មាន​ម្ហូបអាហារ និង​គ្រឿង​ស្រវឹង​ទៅ​បរិភោគ និង​ងូតទឹក​លេង​យ៉ាង​សប្បាយ​រីករាយ​រហូត​ដល់​ម៉ោង​១៥​រសៀល​ទើប​ត្រឡប់​មក​វិញ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​បង្កាន់ដៃ​ស្ពានថ្ម​បណ្ដាល​ឲ្យ​បែក​កញ្ចក់ កំ​ពិត​ដំបូល ធ្លាក់​អ្នក​ជិះ​លើ​ថ្នល់​រង​របួស​តែ​ម្ដង ។

ជន​រង​គ្រោះ​ទាំងស្រី ប្រុស ចាស់ ក្មេង សរុប​១៤​នាក់​ក្នុង​នោះ​របួសធ្ងន់​១០​នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ដោយហេតុ​ថា​ពួក​គេ​សុទ្ធតែ​មាន​ទីលំនៅ​នៅ​ខេត្តកំពង់ឆ្នាំង ។ ចំពោះ​រថយន្ដ​បង្ក​គ្រោះថ្នាក់​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឈើ​តុំ​ដើម្បី​ដោះស្រាយ​ការ​ខូចខាត​ទៅ​តាម​នីតិវិធី ៕