ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G20 ៖ គោលនយោបាយ​ការពារ​និយម​ប៉ះពាល់​សេដ្ឋកិច្ច​សកល

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​២០ (G20) អះអាង​កាលពី​ថ្ងៃ​ទី​២១ មេ​សា កន្លង​មក​ថា ការ​កើនឡើង​នៃ​គោលនយោបាយ​ការពារ​និយម បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល ប៉ុន្តែ​

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​២០ (G20) អះអាង​កាលពី​ថ្ងៃ​ទី​២១ មេ​សា កន្លង​មក​ថា ការ​កើនឡើង​នៃ​គោលនយោបាយ​ការពារ​និយម បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​សកល ប៉ុន្តែ​សហរដ្ឋអាមេរិក​បង្ហាញ​ភាព​មិន​ប្រាកដប្រជា​លើ​ជំហរ​របស់​ខ្លួន ។

លោក Steven Mnuchin លេខាធិការ​រតនាគារ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ពី​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក Trump ក្នុង​ការ​ការពារ​អា​មេ​រិ​ក​ពី​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌ និង​ស្នើ​ដល់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ឲ្យ​ដើរតួ​នាទី​ត្រួតពិនិត្យ​បន្ថែម ។

លោក​បាន​មាន​ប្រសាសន៍​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កិច្ចប្រជុំ G20 រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​មាន​លោក Wolfgang Schaeuble តំណាង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​យល់​ស្របគ្នា​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី គឺ​ល្អ​សម្រាប់​ការ​លូតលាស់​របស់​ពិភពលោក​ជាង ។

រដ្ឋមន្ត្រី​អា​ល្លឺ​ម៉​ង់​បាន​ប្រាប់​អ្នកកាសែត​ថា ៖ « មានការ​យល់​ស្រប​ជា​ឯកច្ឆន្ទ​ថា គោលនយោបាយ​ការពារ​និយម គឺ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល » ។

វា​ហាក់​ផ្ទុយ​នឹង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​មួយ​ខែ​មុន ដោយ​មាន​សហរដ្ឋអាមេរិក​រាំងស្ទះ G20 មិន​ឲ្យ​រួមការ​សន្យា​ប្រឆាំង​នឹង​គោលនយោបាយ​ការពារ​និយម​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ និង​និយាយ​ថា ការ​ធ្វើ​ដូច្នេះ វា​មិន​ទាក់ទិន​នឹង​ប្រធានបទ​កិច្ចប្រជុំ​ឡើយ ។

ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ខ្លី និង​មាន​អត្ថន័យ​មួយ លោក Mnuchin និយាយ​ថា ៖ «​សហរដ្ឋអាមេរិក​នឹង​បន្ត​លើកតម្កើង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ ដែល​បាន​ប្តេជ្ញា​ប្រកួតប្រជែង​យោង​តាម​ទីផ្សារ ខណៈ​ការពារ​ខ្លួន​ពី​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌ » ។

មន្ត្រី​របស់​លោក Trump បាន​រិះគន់​ចំ​ៗ​ដល់​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ចិន​ខ្លាំង​ជាងគេ ។

លោក Mnuchin បន្ត​ថា ៖ « ប្រទេស​មាន​ធនធាន​ជា​ច្រើន​លើសលប់ និង​ហិរញ្ញវត្ថុ​សាធារណៈ​ស្ថិរភាព គួរតែ​មាន​តួនាទី​ចូលរួម​បន្ថែម​ក្នុង​សេដ្ឋកិច្ច​សកល តាម​រយៈ​ចេញ​គោលនយោបាយ​ហិរញ្ញវត្ថុ​ជា​ច្រើន​ដើម្បី​ជំរុញ​ការ​លូតលាស់ និង​ជួយ​សម្រួលការ​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​ក្នុង​ពិភពលោក » ។

លោក​បន្ថែម​ថា IMF គួរតែ​តាមដាន​ប្រទេស​ទាំងនោះ​បន្ថែម និង​ស្វែងរក​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ណាមួយ​ដែល​ពួក​គេ​គួរ​អនុម័ត ៕