ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​មិន​ចុះសម្រុងនឹង​គ្នាប្តីចាក់សម្លា.ប់ប្រពន្ធរួចសម្លា.ប់ខ្លួនឯងតាមក្រោយ តែប្តីនៅមានជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង និង​គ្នា គ្មាន​សុភមង្គល​ព្រោះតែ​បុរស​ជា​ប្ដី​គិតតែ​ពី​ដើរ​លេង​ផឹក​ស៊ី រួច​វា​.​យ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ​ទើប​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​អស់​រយៈពេល​៧​ខែ​មក​ហើយ​។ មិនតែប៉ុណ្ណោះ ស្ត្រី​ជា​ប្រពន្ធ​បាន​សុំ​លែងលះ​គ្នា​នៅ​ត្រឹម​ភូមិ និង​ឃុំ​ថែម​ទៀត​ផង ប៉ុន្តែ​ប្ដី​មិន​ព្រម​ផ្ដិត​មេដៃ​លែងលះ​ឡើយ​លុះដល់​ពេល​ចុង​ក្រោយ​ប្ដី​កំណាច​បាន​ចាប់​ក្រៀក​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង និង​គ្នា គ្មាន​សុភមង្គល​ព្រោះតែ​បុរស​ជា​ប្ដី​គិតតែ​ពី​ដើរ​លេង​ផឹក​ស៊ី រួច​វា​.​យ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ​ទើប​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​អស់​រយៈពេល​៧​ខែ​មក​ហើយ​។

មិនតែប៉ុណ្ណោះ ស្ត្រី​ជា​ប្រពន្ធ​បាន​សុំ​លែងលះ​គ្នា​នៅ​ត្រឹម​ភូមិ និង​ឃុំ​ថែម​ទៀត​ផង ប៉ុន្តែ​ប្ដី​មិន​ព្រម​ផ្ដិត​មេដៃ​លែងលះ​ឡើយ​លុះដល់​ពេល​ចុង​ក្រោយ​ប្ដី​កំណាច​បាន​ចាប់​ក្រៀក​ប្រពន្ធ រួច​ចាក់​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​មក​ជន​នេះ​ក៏​បាន​ចាក់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិន​ស្លា​.​ប់​ឡើយ គ្រាន់តែ​រង​របួសធ្ងន់​ប៉ុណ្ណោះ​។

អំពើ​ឃា​.​ត​កម្ម​ប្ដី​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផេង សុភា​ង អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។​ចំណែក​បុរស​ជា​ប្ដី​ដែល​មិន​បាន​ផ្ដល់​សុភមង្គល​ឲ្យ​ប្រពន្ធ ហើយ​ថែម​ទាំង​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​ថែម​ទៀត​នោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ជន​នេះ​រង​របួស​ធ្ងន់ធ្ងរ​ដោយ​យក​កាំបិត​ចាក់​ពោះ​ខ្លួនឯង​ប៉ុនប៉ង​បញ្ចប់ជីវិត​តាម​ក្រោយ បន្ទាប់​ពី​ចាក់​ស​ម្លា​.​ប់​ប្រពន្ធ​រួច​មក ហើយ​ត្រូវ​បាន​នគរបាល​វាយ​ខ្នោះដៃ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​បុរស​ជា​ប្ដី​តែងតែ​ដើរ​ផឹក​សុ​ី​ស្រវឹង​ហើយ​វា​.​យ​ធ្វើបាប​ប្រពន្ធ​ស្ទើរ​រាល់​ថ្ងៃជា​ហេតុ​ធ្វើ​ឲ្យ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង​ឡើយ​ហើយ​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​រយៈពេល​៧​ខែ​មក​ហើយ​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដោយ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត​ក៏​សម្រេចចិត្ត​សុំ​លែងលះ​នៅ​ត្រឹម​ភូមិ​ឃុំ ព្រោះ​គិត​ថា បើ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​តទៅ​ទៀត​ដូច​រស់នៅ​ឱប​ភ្នំភ្លើង​ដូច្នោះ​ដែរ​។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ប៉ុន្តែ​រូប​នេះ​ប្ដី​មិន​ព្រម​ផ្ដិត​មេដៃ​លែងលះ​នោះ​ឡើយ និង​តែងតែ​ប្រច័ណ្ឌ​រករ​រឿង​ប្រពន្ធ​ជា​ញឹកញាប់​ថែម​ទៀត​ផង ហើយ​នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ប្រពន្ធ​ចេញពី​ធ្វើការ​ដល់​ផ្ទះ​ជួល​ប្ដី​កំណាច​រូប​នេះ​បាន​ទៅ​រករឿង​ទៀត​។​ខណៈនោះ​បង្ក​ជា​ជម្លោះ​ប្រវា​.​យ​ប្រតប់​គ្នា​ហើយ​ជន​កំណាច​បាន​ចាប់​ក្រៀក​ប្រពន្ធ​អូស​ចេញពីផ្ទះ​ជួល​ដើរ​តាម​ផ្លូវ រួច​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ដួល​ប្រកាច់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ប្រភព​ព័ត៌មាន​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​មក​ទើប​ប្ដី​ជា​ឃា​.​តករ​រូប​នោះ​ប្រើ​កាំបិត​ដដែល​ចាក់​ពោះ

ខ្លួនឯង​ប៉ុនប៉ង​ស​ម្លា​.​ប់​ខ្លួន​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​ស្លា​.​ប់​គ្រាន់តែ​រង​របួសធ្ងន់ និង​ដួល​ដេក​នៅ​ជិត​នោះ​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​វា​.​យ​ខ្នោះដៃ​ជន​កំណាច​ខាងលើ រួច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ពុំ​ដឹង​ថា ជន​នេះ​អាច​រួច​ផុត​ពី​សេចក្ដី​ស្លា​.​ប់​ឬ​អត់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ