ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​អ្នកលេង​ល្បែង​អន​ឡាញ​១២​នាក់​ទៅ​តុលាការ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​តាម​«​អន​ឡាញ​»​ចំនួន​១២​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​ពីរ​នាក់​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា នេះ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ…

ខេត្តបាត់ដំបង​ ៖ ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​តាម​«​អន​ឡាញ​»​ចំនួន​១២​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​ពីរ​នាក់​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា នេះ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ នៅ​កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​។

របាយ​ការ​ណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកលេង​ល្បែង​តាម​«​អន​ឡាញ​»​ទាំង​១២​នាក់​នោះ​ ១-​ឈ្មោះ ស័​ក្ត សុធី ភេទប្រុស​ អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ ហៀ​ង ឧត្តម ភេទប្រុស ​អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ សុខ សា​យ័ន្ត ហៅ កូន​មាន់ ភេទស្រី ​អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ ទឹម ស៊ី​បូ​រ៉ា ហៅ រ័​ត្ន ភេទប្រុស ​អាយុ​៣២​ឆ្នាំ ៥​-ឈ្មោះ​ប៉ែន ផានិត ហៅឌួ​ង ភេទប្រុស ​អាយុ​២៩​ឆ្នាំ ៦-​កែវ ប្រណីត ភេទប្រុស​ អាយុ​៣៥​ឆ្នាំ ៧-​ឈ្មោះ​អ៊ឹម សម្បត្តិ ហៅ ម៉ា​ប់ ភេទប្រុស ​អាយុ​២២​ឆ្នាំ ៨-​ឈ្មោះ ហេង សុ​វ​ឌ្ឍ​នា ហៅចិន ភេទប្រុស ​អាយុ​២៧​ឆ្នាំ ៩-​ឈ្មោះ​តាំង សុភាព ភេទប្រុស ​អាយុ​៣៣​ឆ្នាំ ១០-​ឈ្មោះ​ផល ផា​ន់​ណា ភេទប្រុស ​អាយុ​២២​ឆ្នាំ ១១​-ឈ្មោះ​
ម៉ា​ន់ សុ​ម៉ា​លី ភេទស្រី ​អាយុ​៤៣​ឆ្នាំ និង​១២-​ឈ្មោះ​ថង ឆៃ​យ៉ា ភេទប្រុស ​អាយុ​២៣​ឆ្នាំ​ ។

បើ​តាម​របាយ​ការ​ណ៍​ដដែល ក្នុង​ចំណោម​អ្នក​ប្រព្រឹត្ត​ល្បែង​ខុសច្បាប់​ទាំង​១២​នាក់​នេះ មាន​បី​នាក់​ជា​អ្នក​គ្រប់គ្រង​ទីតាំង​ល្បែង ហើយ​ក៏​មាន​ចំនួន​១១​នាក់ នៅ​ក្នុង​ចំណោម​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើតេស្ដ​រក​ឃើញ​ថា «​មាន​សារធាតុ​ញៀន​»​។ បាន​ន័យ​ថា ក្រុម​នេះ​ មិន​ត្រឹម​តែ​ញៀន​នឹង​ល្បែងស៊ីសង​ល្មើសច្បាប់​ប៉ុណ្ណោះ​ទេ ពួក​គេ​ថែម​ទាំង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ទីតាំង​ល្បែង​ទៀត​ផង​ ។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ «​អន​ឡាញ​»​នេះ ធ្វើ​ឡើង​ទៅ​លើ​ទីតាំង​ចំនួន​បី​ផ្សេង​ៗ​គ្នា ក្នុង​ពេល​តែ​មួយ ​។ លោក​ថា ទីតាំង​ទី​១ នៅ​ចំណុច​ផ្ទះ​ជួល ជ្រក​ក្រោម​ស្លាក​ប្ដូរ​ប្រាក់ និង​ផ្ទេរ​ប្រាក់ យីហោ «​ខេ អេ​ហ្វ ប៊ី​» ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ទីតាំង​ទី​២-នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា និងទីតាំង​ទី​៣-ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង​។

សូម​ជម្រាប​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​រីក​ស្គុះស្គាយ​ពាសពេញ​ក្រុង​បាត់ដំបង ច្រើន​ឆ្នាំ​កន្លង​មកនេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ទ​ទូល​បទបញ្ជា​ពី​រាជរដ្ឋាភិបាល​ឲ្យ​បិទ​ទាំងស្រុង កាលពី​ជាង​ពីរ​ខែ​កន្លង​ទៅ​នេះ​។ ប៉ុន្តែ​ការ​ប្រមូល​ម្ដុំ​ប្រព្រឹត្ត​លួចលាក់​របស់​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង នៅ​តែ​បន្ត​កើត​មាន​មិន​ឈប់​រហូត​មក​ដល់​ពេល​នេះ​ ។ ជា​ពិសេស​ ល្បែង​«​ឆ្នោត​និង​ល្បែង​អ៊ីនធើរណេត​» នេះ​តែ​ម្ដង​ ។ ពួក​គេ​បាន​ព្យាយាម​ចល័ត​ទីតាំង​បំ​ភាន់ឌ​ភ្នែក​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​តាម​ប្រ​មា​ញ់​ ។

លោក ឈឿ​ង គឺ​ម​សុង បាន​ប្រាប់​ថា អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​មិន​ច្រើន​ទេ ​។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​បង្កើត​ទីតាំង​លេង​លួចលាក់ ក្នុង​រូបភាព​ចល័ត​គ្រប់​ទីកន្លែង បើ​ទោះជា​ច្បាប់​បាន​រឹត​បន្ដឹង​យ៉ាងណា​ក្ដី ដូច​ជាទី​តាំង​ល្បែង​អន​ឡាញ​ទាំង​បី​កន្លែង​ខាងលើ​នេះ​ជាដើម​ ។ លោក​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​របស់​លោក បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​លំបាក​បំផុត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្នុង​ការ​តាម​បង្ក្រាប​ទីតាំង​ល្បែង​«​អន​ឡាញ​»​ទាំង​បី​កន្លែង​នេះ​ ។

ពួក​អ្នកលេង​ល្បែង​នេះ បាន​ប្រើប្រាស​គ្រប់​រូបភាព តែ​ដោយសារ​កម្លាំង​ជំនាញ​តាមដាន​យ៉ាង​ស្អិតរ​មួ​ត ទើប​ឈាន់​ដល់​ការ​បង្ក្រាប​ព្រម​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ​។ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​លើ​ទីតាំង និង ការ​សួរនាំ​ជន​ដែល​ពាក់ព័ន្ធ ទីតាំង​ល្បែង​«​អន​ឡាញ​»​ទាំងនេះ មិន​ត្រិ​ម​តែ​ជា​កន្លែង​ប្រព្រឹត្ត​ល្បែងស៊ីសង​បំពាន​ច្បាប់​ប៉ុណ្ណោះ​ទេ អាច​ជាទី​តាំង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទៀត​ផង​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១២​នាក់ ដែល​ត្រូវ​ឃាត់​ខ្លូ​ន​បញ្ជូន​ទៅ​តុលាការ គឺ​មាន​មនុស្ស​ចំនួន​១១​នាក់ ត្រូវ​មន្ត្រី​ជំនាញ​ធ្វើតេស្ដ​ទឹកនោម​រក​ឃើញ​ថា មាន​សារធាតុ​ញៀន​ក្នុង​ឈាម​។ យ៉ាងណា​ក្ដី​ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ វិច្ឆិកា នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ បញ្ជូន​ពួក​គេ និង​វត្ថុ​តាង​នានា ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ