ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​២​ពាន់​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​បទល្មើស​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ អាជ្ញាធរ​រ​ជ​ធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀ.ន​បាន​ជាង​៧០០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជិត​២​ពាន់​នាក់​។

រាជធានី​ភ្នំពេញ ៖ សម្រាប់​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ អាជ្ញាធរ​រ​ជ​ធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​បាន​ជាង​៧០០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជិត​២​ពាន់​នាក់​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​។ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ករណី​គ្រឿងញៀន​បាន​ចំនួន​៧៥៦​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៨៥៤​នាក់ ស្រី​២៤៤​នាក់ ក្នុង​នោះ​ខ្មែរ​ចំនួន​១៧៩៩​នាក់ ស្រី​២២២​នាក់ ជនជាតិ​វៀតណាម​៤៩​នាក់ ជនជាតិ​នី​សេរី​យ៉ា​៣​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​១​នាក់​។

លោក​បន្ត​ថា ក្នុង​ចំណោម​នោះ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ចំនួន​១៣៤៥​នាក់ ស្រី​១១០​នាក់ បញ្ជូន​ទៅ​តុលាការ​ចំនួន​៩៣២​នាក់ មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ចំនួន​១០៧​នាក់ ស្រី​២​នាក់ និង​បញ្ជូន​ឲ្យ​ទៅ​ក្រុម​គ្រួសារ​វិញ​ចំនួន​២៣៩​នាក់ ស្រី​១៥​នាក់​ផង​ដែរ​។ ចំពោះ​ល្បែងស៊ីសង​វិញ បង្ក្រាប​បាន​ចំនួន​៥៤​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥៧​នាក់ ស្រី​៤១​នាក់ និង​ដកហូត​បាន​សម្ភារ​មួយ​ចំនួន បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​ចំនួន​១២​ករណី ឃាត់ខ្លួន​បាន​១៤​នាក់ ស្រី​០៦​នាក់ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ទៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន​និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ចំនួន​១៩​នាក់ ស្រី​១៤​នាក់​។

លោក​បន្ត​ទៀត​ថា សម្រាប់​ត្រីមាស​ទី​១​នេះ​ដែរ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ទទួល​ជនអនាថា​មិន​ស្ម័គ្រចិត្ត​សរុប​៤៤៧​នាក់ ស្រី​៩៨​នាក់ កុមារ​៣៧​នាក់ កុមារី​០៩​នាក់ បាន​ធ្វើការ​ពិគ្រោះ​យោបល់ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចំនួន​៤៤៦​នាក់ ស្រី​៩៨​នាក់ បញ្ជូន​ទៅ​ស្នងការ​នរ​គ​បាល​រាជធានី​ភ្នំពេញ ជនជាតិ​បរទេស​ម្នាក់ និង​បាន​ពន្លត់អគ្គីភ័យ​ចំនួន​២៦​លើក របួស​០២​នាក់ ឆេះ​សិប្បកម្ម​០៥​ខ្នង ៤៦​បន្ទប់ រថយន្ត​០៤​គ្រឿង ម៉ូតូ​០៤​គ្រឿង​។ 

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បាន​កើតឡើង ចំនួន​៣២២​លើក ស្លាប់​មនុស្ស​៧៥​នាក់ របួស​៣០៧​នាក់ ខូច​រថយន្ត​១៧៩​គ្រឿង ម៉ូតូ​៣២៣​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​០៦​គ្រឿង និង​កង់​ចំនួន​០១​គ្រឿង គ្រោះថ្នាក់​នេះ​ផ្តើម​ដោយ​ការ​បើកបរ​ល្មើស​ល្បឿន​កំណត់​៥៣,១១% មិន​គោរព​សិទ្ធិ​អាទិភាព ១៦;៧៤% បើក​ប្រជែង​គ្នា​១៦,២៨% បើកបរ​ក្នុង​ជាតិ​ស្រវឹង​១៣,៨៧%​។ ចំណែក​រយៈពេល​៣​ស​ប្តា​ហ៍​ក្នុង​ខែមេសារ​នេះ បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន​បាន​៧៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៧២​នាក់ ស្រី​២៥​នាក់ បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​៨៣​នាក់ ស្រី​០៨​នាក់ ស្រប​ពេល​ដែល​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​មាន​អ្នក​ញៀន​ថ្នាំ​កំពុង​ស្នាក់​នៅ​ជាក់ស្តែង​ចំនួន​១៦៧៥​នាក់ ស្រី​១២២​នាក់​ផង​ដែរ​៕