ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​វាយ​អូស្ត្រាលី​ បើ​ដើរ​តាម​អា​មេ​រិ​ក

6 ឆ្នាំ មុន

ដោយ​ដកស្រង់​សម្តី​តំណាង​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ម្នាក់​ទូរទស្សន៍​ABC រាយការណ៍​ថា ក្រុង​ព្យុ​ង​យ៉ាង​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អូស្ត្រាលី ប្រសិនបើ​ប្រទេស​នោះ

ដោយ​ដកស្រង់​សម្តី​តំណាង​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ម្នាក់​ទូរទស្សន៍​ABC រាយការណ៍​ថា ក្រុង​ព្យុ​ង​យ៉ាង​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អូស្ត្រាលី ប្រសិនបើ​ប្រទេស​នោះ​ពុំ​កែប្រែ​នយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាងជើង ហើយ​បន្ត​ដើរ​តាម​មាគ៌ាអា​មេ​រិ​ក​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ។

ក្រោយ​សេចក្តីថ្លែងការណ៍​នា​ពេល ថ្មី​ៗ​នេះ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​លោកស្រី  JULIE BISHOP ដែល​និយាយ​ថា កម្មវិធី​នុយក្លេអ៊ែរ  កូរ៉េ​ខាងជើង​ជា​ការ​គំរាម​ក​កំហែង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​អូស្ត្រាលី​តំណាង​កូរ៉េ​ខាងជើង និយាយ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បច្ចុប្បន្ន​ដើរ​ទាំង​ងងឹតងងល់​តាម​សហរដ្ឋអាមេរិក ។ ប្រសិនបើ​អូស្ត្រាលី​នៅ​តែ​ដើរ​តាម​អា​មេ​រិ​ក​បែប​នេះ សំដៅ​គាបសង្កត់​កូរ៉េ​ខាងជើង នោះ​នឹង​ក្លាយជា​អំពើ​អត្តឃាត​មួយ​ព្រោះ​ប្រទេស​នោះ​នឹង​បញ្ចូល​ក្នុង​តំបន់​វាយប្រហារ​នុយក្លេអ៊ែរ​របស់​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េ​ខាងជើង​ឡើយ ។

លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ពុំ​បដិសេធ​ពី​លទ្ធភាព​វាយប្រហារ​ប្រទេស​លោកស្រី ៕