ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ​ក្រោម​ភាព​តានតឹង

7 ឆ្នាំ មុន

ពលរដ្ឋ​បារាំង​ជិត​៤៧​លាន​នាក់​ត្រូវ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ​នា​ថ្ងៃ​ទី​២៣ មេ​សា ក្រោម​ស្ថានភាព​មិន​ច្បាស់លាស់ និង​ក្រោម​ការ​គំរាមកំហែង​ភេរវកម្ម ។

ពលរដ្ឋ​បារាំង​ជិត​៤៧​លាន​នាក់​ត្រូវ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ​នា​ថ្ងៃ​ទី​២៣ មេ​សា ក្រោម​ស្ថានភាព​មិន​ច្បាស់លាស់ និង​ក្រោម​ការ​គំរាមកំហែង​ភេរវកម្ម ។

កងកម្លាំង​ប៉ូលិស និង​តម្រួត​ជាង​៥០.០០០​នាក់​គាំទ្រ​ដោយ​កង​យោធា​៧.០០០​នាក់​ត្រូវ​បាន​កេណ្ឌ​ប្រមូល​៣​ថ្ងៃក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​បណ្តាល​ឱ្យ​ស្លាប់​ប៉ូលិស​ម្នាក់​នៅ​វិ​ថី CHAMPS ELYSEES ក្រុងប៉ារីស​មក ។

សរុប​មាន​បេក្ខជន​១១​រូប​ចូលរួម​ប្រកួត ។ ក្នុង​ចំណោម​បេក្ខជន​ទាំងនេះ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់ HARRIS INTERECTIVE សម្រាប់​ទូរទស្សន៍​បារាំង​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០ មេ​សា បង្ហាញ​ថា លោក EMMANUEL MACRON នៅ​តែ​នាំមុខ​សម្រាប់​អ្នកមាន​បំណង​បោះ​ឆ្នោត​ឱ្យ​លោក​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​នេះ​នាំមុខ​លោកស្រី MARINE LE PEN លោក FRANCOIS FILLON និង​លោក JEAN LUC MELENCHON ។

បេក្ខជន​ប្រធានាធិបតី​ទាំង​១១​រូប​នោះ​មាន អ្នក​សាធារណរដ្ឋ លោក FRANCOIS FILLON អាយុ​៦៣​ឆ្នាំ លោក BENOIT HAMON អាយុ​៤០​ឆ្នាំ គណបក្ស​សង្គមនិយម លោកស្រី MARINE LE PEN អាយុ​៤៨​ឆ្នាំ គណបក្ស​រណសិរ្ស​ជាតិ លោក EMMANUEL MACRON អាយុ​៣៩​ឆ្នាំ គណបក្ស «EN MARCHE» លោក JEAN LUC MELENCHON អាយុ​៦៥​ឆ្នាំ គណបក្ស​ឆ្វេងនិយម «LA FRANCE INSOUMISE» លោក FRANCOIS ASSELINEAU នៃ​គណបក្ស​សេរី​ជាតិ​ចង់ឱ្យ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប លោកស្រី NATHALIE ARTHAUD អាយុ​៤៧​ឆ្នាំ គណបក្ស​ឆ្វេងនិយម​ជ្រុល​ការ​តស៊ូ​របស់​កម្មករ លោក JACQUES CHEMINADE អាយុ​៧៥​ឆ្នាំ លោក NICOLAS DUPONT AIGNAN អាយុ​៥៦​ឆ្នាំ លោក JEAN LASSALLE អាយុ​៦១​ឆ្នាំ និង​លោក PHILIPPE POUTOU អាយុ​៥០​ឆ្នាំ ៕