ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិក​​ធ្វើ​សមយុទ្ធ​ជើង​ទឹកជា​មួយ​ជប៉ុន

6 ឆ្នាំ មុន

យោង​តាម​របាយការណ៍​មួយ​របស់​កាសែត​ជប៉ុន YOMIURI SHIMBUN ចេញផ្សាយ​ថ្ងៃ​ទី​២៣ មេ​សា ថា កង​នាវាចម្បាំង​អា​មេ​រិ​ក​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON នៅ

យោង​តាម​របាយការណ៍​មួយ​របស់​កាសែត​ជប៉ុន YOMIURI SHIMBUN ចេញផ្សាយ​ថ្ងៃ​ទី​២៣ មេ​សា ថា កង​នាវាចម្បាំង​អា​មេ​រិ​ក​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON នៅ​កំពុង​បើក​ឆ្ពោះ​សំដៅ​ឧបទ្វីប​កូរ៉េ រួច​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក​រួម ជាមួយ​កង​នាវាចម្បាំង​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​២៣ មេ​សា ទៅ ។

កាសែត​នេះ​ដកស្រង់​ដោយ​ប្រភព​ជា​ច្រើន​របស់​រដ្ឋាភិបាល​ជប៉ុន​គូសបញ្ជាក់​ថា នាវា​ប្រឆាំង​គ្រាប់បែក​បុក​ជប៉ុន ASHIGARA និង SAMIDARE បាន​ចាកចេញ​ឆ្ពោះទៅ​កាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ជាមួយ​នាវា USS CARL VINSON ។ សមយុទ្ធ​ជើង​ទឹក​រួច​នេះ​មាន​រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ ៕