ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​2​ខេត្ត​សហការ​បំបែកសំណុំរឿង​មនុស្សឃាត​ដោយ​ចេតនា

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ខេត្តរតនគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

បើ​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ផែន ឌី​ណា ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ក្រោម​ឱវាទ​លោក​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៣ ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០០៩ ដោយ​ចៅក្រម​ស៊ើបសួរ គឹ​ម អេ​ង នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ពី​បទ មនុស្សឃាត​ដោយ​ចេតនា ។ លោក​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ថា​ច់ យ៉ាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ ។

លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​មនុស្សឃាត​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០០៩ នៅ​ចំណុច​ភូមិ​អូរ​តា​ប៉ា​ង ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រួច​រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​កំណើត ។ 

នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ សមត្ថកិច្ច​ខេត្តរតនគិរី​បាន​ប្រគល់​ជនសង្ស័យ​ទៅ​ឱ្យ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​រួចរាល់​ផង​ដែរ​នៅ​ក្នុង​ករណី​ចាប់​ជនសង្ស័យ​សមត្ថកិច្ច​ទាំង​២​ខេត្ត​ខាងលើ​មិន​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឱ្យ​ដឹង​ពី​រឿង​ឃាតកម្ម​នោះ​ទេ​ថា ការ​សម្លាប់​នោះ​ស្រី​ឬ​ប្រុស  ជា​រឿង​គំនុំ​ឬ​ជា​រឿង​ប្លន់​នោះ​ឡើយ ៕