ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ច្រើន​ពាន់​នាក់​នៅ​អា​មេ​រិ​ក​

6 ឆ្នាំ មុន

ចូលរួម​ជាមួយ​បាតុករ​ជា​ច្រើន ​ដើម្បី​វិទ្យាសាស្ត្រ​លើ​ពិភពលោក បាតុករ​ជា​ច្រើន​ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​កណ្តាល​ក្រុង​វ៉ា​ស៊ី​ន​តិ​ន​ក្រោម​ដំណក់​ទឹក​ភ្លៀង ដើម្បី​

ចូលរួម​ជាមួយ​បាតុករ​ជា​ច្រើន ​ដើម្បី​វិទ្យាសាស្ត្រ​លើ​ពិភពលោក បាតុករ​ជា​ច្រើន​ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​កណ្តាល​ក្រុង​វ៉ា​ស៊ី​ន​តិ​ន​ក្រោម​ដំណក់​ទឹក​ភ្លៀង ដើម្បី​ការពារ​ដល់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដោយ​ពួក​គេ​យល់​ថា កំពុង​ជួប​បញ្ហា​ដោយសារ​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ ។

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​សិប​នាក់ ក្នុង​នោះមាន​លោក NANCY ROMAN អ្នក​ទទួលខុសត្រូវ​កម្មវិធី​តារាវិទ្យា​របស់ NASA ព្រមទាំង​បណ្តា​ក្រុម​តន្ត្រី​បាន​ប្រមូលផ្តុំ​គ្នា​រយៈពេល​៥​ម៉ោង​នៅ NATIONAL MALL ទល់មុខ​សេត​វិមាន ។ បន្ទាប់​មក ពួក​គេ​បាន​ដើរ​ហែ​ក្បួន​ឆ្ពោះទៅ​កាន់​វិមាន​សភា​កា​ពី​តូ​ល ។ បាតុករ​ភាគច្រើន​លើក​បង់កាត​ដែល​សរសេរ​ថា «​វិទ្យាសាស្ត្រ គ្មាន​មនោគមន៍វិជ្ជា​ទេ​» ឬ «​ត្រូវ​គិតដល់​បញ្ហា​វិទ្យាសាស្ត្រ​» ។

ការ​ដើ​រហែ​ក្បួន​បាតុកម្ម​នេះ​ធ្វើ​ឡើង​ជួន​ពេល​គ្នា​ជាមួយ​ទិវា​ពិភពលោក​នៃ​ផែនដី ។ បាតុកម្ម​ឯទៀត​ៗ​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីក្រុង​អា​មេ​រិ​ក​ឯទៀត​ៗ ក្នុង​នោះ​មាន​ក្រុង​ញូ​វ​យ៉​ក និង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ហើយ​បាតុកម្ម​ឯទៀត​ៗ​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ផ្សេង​ៗ ៕