ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិ.ង្សា​ស្លា.ប់​20​នាក់

7 ឆ្នាំ មុន

មនុស្ស​១១​នាក់​ស្លា.ប់​ពេល​មាន​ចលាចល​កាលពី​យប់​ថ្ងៃ​ទី​២០ មករា មេ​សា នៅ​ទីក្រុង​កា​រ៉ា​កាស់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លា.ប់​សរុប​ឡើង​ដល់​២០​នាក់​តាំងពី​ចាប់ផ្តើម​រលក​បាតុកម្ម​ក្នុង​ខែមេសា​ប្រឆាំង​

មនុស្ស​១១​នាក់​ស្លាប់​ពេល​មាន​ចលាចល​កាលពី​យប់​ថ្ងៃ​ទី​២០ មករា មេ​សា នៅ​ទីក្រុង​កា​រ៉ា​កាស់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​២០​នាក់​តាំងពី​ចាប់ផ្តើម​រលក​បាតុកម្ម​ក្នុង​ខែមេសា​ប្រឆាំង​ប្រធានាធិបតី​សង្គមនិយម​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​មក ។

អយ្យកា​រវេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស​នា​ថ្ងៃ​ទី​២១ មេ​សា ពី​ការ​ស្លាប់​មនុស្ស​១១​នាក់​មាន​អាយុ​ពី​១៧ ទៅ​៤៥​ឆ្នាំ ដោយ​មួយ​ចំនួន​ស្លាប់​ដោយ​ការ​ឆក់​អគ្គិសនី ហើយ​ខ្លះ​ទៀត​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ។ ចំណែក​មនុស្ស​៦​នាក់​ទៀត​ក៏​រង​របួស​ពេល​ផ្ទុះ​អំពើ​ហិង្សា​នៅ​សង្កាត់ EL VALLE ។ ក្នុង​តំបន់​នេះ​នា​ភាគ​និរតី​រដ្ឋធានី ប្រជាជន​រាយការណ៍​ពី​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នានា​រវាង​ប៉ូលិស និង​ពួក​បាតុករ ។ រូបភាព​ទាំងឡាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​រថយន្ត​ប៉ូលិស​ទាំងឡាយ​រង​ការ​ឆាបឆេះ ដោយ​ការ​គប់​ដប​សាំង​ដុត ។ កង​យោធា និង​កង​ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក ហើយ​ពួក​ស៊ី​វិល​ប្រដាប់​អាវុធ​បាញ់​លើ​អគារ​នានា ។

វេ​ណេ​ស៊ុ​យ​អេ​ឡា​ចាប់តាំងពី​ថ្ងៃ​ទី​១ មេ​សា មក​ផ្ទុះ​រលក​បាតុកម្ម​របស់​ពួក​ប្រឆាំង ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៥​មក​ហើយ ទាមទារ​ឱ្យ​ប្រធានាធិបតី​សង្គមនិយម​ចាកចេញ មុន​កាលកំណត់​ខណៈ​ប្រទេស​នេះ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ ។

ប្តេជ្ញា​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​មុន​កាលកំណត់ ពួក​ប្រឆាំង​នា​ថ្ងៃ​ទី​២២ មេ​សា បាន​ដើរ​ហែ​ក្បួន​ដោយ​ស្ងៀមស្ងាត់​នៅ​ក្នុង​ប្រទេស ហើយ​នា​ថ្ងៃ​ទី​២៤ មេ​សា គ្រោង​ឱ្យ​មានការ​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា ដែល​ប្រាកដជា​នឹង​នាំ​ឱ្យ​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ទៀត ៕