ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ព្រមាន​ប្រាប់​អា​មេ​រិ​ក​ពី​សង្គ្រាម​មួយ

7 ឆ្នាំ មុន

យោង​តាម​កាសែត RODONG SINMUN របស់​បក្ស​ពលករ​កូរ៉េ​ថា ដោយ​បរិហារ​នយោបាយ​ឆ្កួត​លីលា​របស់​សហរដ្ឋអាមេរិក ដែល​ពុំ​ពិចារណា​ពី​បណ្តា​ផលវិបាក​នៃ​គ្រោះ​មហន្តរាយ​ជាយថាហេតុ​នានា កូរ៉េ​ខាងជើង​ព្រមាន​ថា

យោង​តាម​កាសែត RODONG SINMUN របស់​បក្ស​ពលករ​កូរ៉េ​ថា ដោយ​បរិហារ​នយោបាយ​ឆ្កួត​លីលា​របស់​សហរដ្ឋអាមេរិក ដែល​ពុំ​ពិចារណា​ពី​បណ្តា​ផលវិបាក​នៃ​គ្រោះ​មហន្តរាយ​ជាយថាហេតុ​នានា កូរ៉េ​ខាងជើង​ព្រមាន​ថា ខ្លួន​នឹង​តបត​វិញ​ចំពោះ​ការ​បង្កហេតុ​នានា​តាម​រយៈ​សង្គ្រាម​មួយ​ដែល​មាន​គោលដៅ​បង្រួបបង្រួម​កូរ៉េ ។

កាសែត​នេះ​សរសេរ​ថា កូរ៉េ​ខាងជើង​នឹង​ធ្វើសង្គ្រាម​ដើម្បី​បង្រួបបង្រួម​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​ក្នុង​ករណី​មានការ​បង្កហេតុ​នានា​របស់​សហរដ្ឋអាមេរិក ។ កាសែត​នេះ​បរិហារ​នយោបាយ​ឆ្កួត​លីលា​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​ពុំ​ពិចារណា​ដល់​បណ្តា​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ​ជាយថាហេតុ​នានា ។

ក្រុង​ព្យុ​ង​យ៉ាង​យល់​ថា សម័យ​កាលដែល​សហរដ្ឋ​អា​េ​ម​រិ​ក​គំរាមកំហែង​កូរ៉េ​ខាងជើង​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​មាន​ចាប់តាំងពី​យូរយារ​មក​ហើយ ។ ម្យ៉ាងវិញទៀត កាសែត​នេះ​និយាយ​ថា សហរដ្ឋអាមេរិក​បន្ត​គម្រោង​កាន់កាប់​ភាគ​ខាងជើង​នៃ​ឧបទ្វីប​កូរ៉េ​ជាមួយ​ជំ​នួ​របស់​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។

កាសែត​នេះ​ធ្វើការ​សន្និដ្ឋាន​ថា ចម្លើយ​តប​ចំពោះ​ពួក​អ្នក​បង្ក​សង្គ្រាម​នឹង​ជា​ការ​វាយប្រហារ​បង្ការ​មួយ​របស់​កូរ៉េ​ខាងជើង និង​សង្គ្រាម​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​បង្រួបបង្រួម​មាតុភូមិ ។

យោង​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ និង​សេចក្តីរាយការណ៍​របស់​បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ថា ក្រុង​ព្យុ​ង​យ៉ាង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​ពង្រាយ​កង​នាវាចម្បាំង​អា​មេ​រិ​កមួយ​កង​សំខាន់​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON ក្នុង​ដែនទឹក​នៃ​ឧបទ្វីប​កូរ៉េ ។ កង​នាវា​នេះ​កំពុង​បើក​ឆ្ពោះ​មក​កាន់​សមុទ្រ​ជប៉ុន ហៅ​សមុទ្រ​ខាងកើត ហើយ​មក​ដល់ទី​នោះ​ប៉ុន្មាន​ថ្ងៃ​ទៀត​មុន​ដាច់​ខែមេសា ។

ដោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដ៏​យូរ​មួយ​របស់​លោក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​សញ្ញា​នៃ​ភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​អនុ​ប្រធានាធិបតី​អា​េ​ម​រិ​ក លោក MIKE PENCE វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា វិបត្តិ​កូរ៉េ​នៅ​អាច​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយសារ​ការ​សន្យា​របស់​ចិន ។ លោក​និយាយ​ថា យើង​មានការ​ជឿជាក់ ព្រោះ​បណ្តា​សម្ព័ន្ធមិត្ត​របស់​យើង​ក្នុង​តំបន់ និង​ចិន​ធ្វើការ​គាបសង្កត់ ហើយ​វា​មានភ័ព្វ​វាសនា​មួយ​ដែល​អាច​សម្រេច​ទិស​ដៅ​ជា​ប្រវត្តិសាស្ត្រ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​តាម​រយៈ​មធ្យោបាយ​ដោយ​សន្តិវិធី​នានា ។ យើង​ទទួល​បានការ​លើកទឹកចិត្ត​តាម​រយៈ​វិធានការ​នានា​ដែល​ចិន​ប្រកាន់​យក​នា​ពេល​បច្ចុប្បន្ន ៕