ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹបរាត្រី LOL ទើបបើក​ប្រហែលមួយខែ ត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ អគ្គិភ័យ ដែលគេមិនទាន់ដឹងពីមូលហេតុ បានឆាបឆេះអស់គ្មានសល់នូវក្លឹបរាត្រី​ ដែលទើបបើកស្វាគមន៍​ភ្ញៀវមួយកន្លែង យីហោ «LOL» ស្ថិតនៅភូមិ២០ឧសភា សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង…

ខេត្តបាត់ដំបង៖ អគ្គិភ័យ ដែលគេមិនទាន់ដឹងពីមូលហេតុ បានឆាបឆេះអស់គ្មានសល់នូវក្លឹបរាត្រី​ ដែលទើបបើកស្វាគមន៍​ភ្ញៀវមួយកន្លែង យីហោ «LOL» ស្ថិតនៅភូមិ២០ឧសភា សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី​០៤ វិច្ឆិកានេះ។ តែគេមិនទាន់ដឹងថា តើមានគ្រោះថ្នាក់ដល់មនុស្ស ឬយ៉ាងណានោះទេ។

នៅក្នុងហេតុការណ៍​ដ៏រន្ធត់នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តជាច្រើនគ្រឿង បានជួយអន្តរាគមន៍​។ ជាមួយគ្នានោះ គេក៏​ឃើញវត្តមានលោកអភិបាលខេត្ត លោកស្នងការ និងថ្នាក់ដឹកនាំមួយចំនួនទៀត ក៏បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងដឹកនាំបញ្ជា​ស្ថានភាពផ្ទាល់ ខណៈកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរាប់រយនាក់ បាននាំគ្នាប្រើប្រាស់​គ្រប់មធ្យោបាយ ដើម្បីជួយសង្រ្គោះ ​និងពន្លត់អគ្គិភ័យ។

ប្រភពព័ត៌មាន បង្ហាញថា ក្លឹបរាត្រី «LOL» នេះ ទើបបើកដំណើរការស្វាគមន៍ភ្ញៀវ បានរយៈពេលប្រហែលមួយខែប៉ុណ្ណោះ។ ពេលនេះ ស្រាប់តែត្រូវអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោសន្ធៅ និង​ផ្សែងឃ្មួលខ្មាញ់ ចេញតាមទ្វារបង្អួចមើលទៅគួរឲ្យរន្ធត់។ ប៉ុន្តែ​មិទាន់មានសេចក្ដីរាយការណ៍​អំពីការខូចខាត ឬគ្រោះថ្នាក់មនុស្សនៅឡើយទេ ហើយក៏ពុំទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយ​ បើតាមព័ត៌មានបឋម អគ្គិភ័យនេះ ទំនងបានលេបត្របាក់គ្រឿងក្នុង នៅក្នុងក្លឹបនេះ អស់គ្មានសល់ទេ ព្រោះអណ្ដាតភ្លើងសម្បើមណាស់ បានឆាបឆេះ ចេញពីខាងក្នុងក្លឹប ដែលជាផ្ទះល្វែង ៤ល្វែង​ជាប់គ្នានេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ