ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម​រី​ព្រលះ​ម៉ូតូ​ច្នៃ​ដឹកឈើ​ពេញទំហឹង

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក៏​ត្រូវ​រថយន្ត​កាម​រី​មួយ​គ្រឿង​បុក​ពី​ក្រោយ

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក៏​ត្រូវ​រថយន្ត​កាម​រី​មួយ​គ្រឿង​បុក​ពី​ក្រោយដែល​ករណី​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​គីឡូម៉ែត្រ​១៣៦​ចាស់ ស្ថិត​នៅ​ភូមិ​ត្រ​ពាំ​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​នេះ​កើត​រវាង​ម៉ូតូ​នឹង​រថយន្ត​ម៉ាក​កាម​រី​ពណ៌​ប្រផេះ​ជិះ​ទិស​ស្របគ្នា​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​ខាងលើ​រថយន្ដ​បាន​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​រង​របួស​ក្បាល ។ ជន​រង​គ្រោះ​ឈ្មោះ ជិន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដោយ​រង​របួស​ក្បាល​ដេ​៨​ថ្នេរ និង​របួស​ដៃជើង ។ ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕