ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​វាយប្រហារ​មូលដ្ឋានយោធា ​សងសឹក​ការ​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​របស់​អា​មេរិ​ក

6 ឆ្នាំ មុន

ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​មួយ​រូប​វាយតម្លៃ​ កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា ពួក​តា​លី​បង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​នៅ​ទីក្រុង MAZAR-E-CHARIF ជា​ការ​សងសឹក​ចំពោះ​ការ​

ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​មួយ​រូប​វាយតម្លៃ​ កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា ពួក​តា​លី​បង់​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​នៅ​ទីក្រុង MAZAR-E-CHARIF ជា​ការ​សងសឹក​ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​របស់​អា​មេ​រិ​ក GBU-43/B (MOAB) លើ​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​នេះ ។

ប្រភព​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​រាយការណ៍​ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង​១៤០​នាក់ បាន​ត្រូវ​ស្លាប់ ហើយ​ជាង​៦០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២១ មេ​សា ដោយសារ​ការ​វាយប្រហារ​មួយ​របស់​ពួក​តា​លី​បង់​ប្រឆាំង​មូលដ្ឋាន​យោធា​មួយ​នៅ​ទីក្រុង MAZAR-E-CHARIF ខេត្ត BALKH ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន ។ យុទ្ធ​ជនតា​លី​បង់​ប្រមាណ​ជា​១០​នាក់​បាន​វាយលុក​លើ​អាហារ​ដ្ឋា​ន​មួយ និង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ​ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ពួក​ទាហាន​ពុំ​កាន់​អាវុធ ខណៈ​ពួក​គេ​ចូលរួម​ក្នុង​ពិធី​សូត្រធម៌ ។ ពួក​អ្នក​វាយ​ប្រហារ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ដោយ​លើកគ្នា​មក​តាម​រថយន្ត​ហ្ស៊ី​ប​យោធា​២​គ្រឿង ហើយ​អាច​ចូល​ក្នុង​ទីតាំង​ទាំង​២ ក្រោយ​លុក​ចូល​តាម​ច្រក​ទ្វារ​សំខាន់ ។ ពួក​តា​លី​បង់​៧​នាក់​ត្រូវ​កងកម្លាំង​សន្តិសុខ​បាញ់​ស្លាប់​ក្រោយ​ការ​បាញ់​តតាំង​គ្នា​រយៈពេល​៤​ម៉ោង ចំណែក​យុទ្ធ​ជន​២​នាក់​បាន​ចុច​ឱ្យ​ផ្ទុះ​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​ពួក​គេ ហើយ​ជន​ម្នាក់​ទៀត​ចាប់​បានជា​មួយ​គ្រឿងផ្ទុះ​នៅ​ចង្កេះ ។

លោក FRANZ KLINTSEVITCH សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​រុ​ស្ស៊ី (​ព្រឹទ្ធសភា​) អះអាង​ថា ការ​ប្រើ​គ្រាប់បែក MEGA-BOMBE របស់​កងទ័ព​អា​េ​ម​រិ​ក​នៅ​តាម​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​-​ប៉ា​គី​ស្ថាន​ធ្វើ​ឱ្យ​ស្មុគស្មាញ​ថែម​ទៀត​ដល់​សភាពការណ៍​ក្នុង​ប្រទេស​រុញច្រាន​ពួក​តា​លី​បង់​ឱ្យ​វាយប្រហារ​មូលដ្ឋាន​យោធា​នេះ ។ ព្រឹទ្ធ​សមាជិក​រូប​នេះ​ធ្វើការ​កត់​សម្គាល់ថា ការ​វាយប្រហារ​នេះ​កើត​មាន​មួ​យស​ប្តា​ហ៍​ក្រោយ​ពី​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក ពុំ​មែន​នុយក្លេអ៊ែរ​មហា​ខ្លាំង​លើ​ទីតាំង​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​ថា ការ​ប្រើ​គ្រាប់បែក​មហា​ខ្លាំង​នេះ​ជា​កាយវិការ​យោធា​ដោយ​ឥតប្រយោជន៍​មួយ​ដែល​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​សភាពការណ៍​នយោបាយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាន់តែ​លំបាក​ថែម​ទៀត ។

យោង​តាម​ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន TOLO NEWS ថា សមាជិក​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​៩៤​នាក់ ក្នុង​នោះ​មាន​មេបញ្ជាការ​មូលដ្ឋាន​៤​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​ទម្លាក់​គ្រាប់បែក​យក្ស​នេះ​នៅ​ខេត្ត​ណា​ន់​ហ្គា​ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៣ មេ​សា កន្លង​ទៅ​នេះ ។

កាលពី​យប់​ថ្ងៃ​ទី​២១ មេ​សា ពួក​តា​លី​បង់​បាន​វាយប្រហារ​មូលដ្ឋាន យោធា ក្រុង MAZAR-E-CHARIF បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​ជាង​១៤០​នាក់ ក្នុង​ចំណោម​កង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ៕