ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជំរុញ​សិល្បៈ​ល្ខោន​នាដកម្ម​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​មីនា ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ ជា​ស្នាដៃឯក​របស់​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភពលោក

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ទីស្ដីការក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ កាលពី​ល្ងាច ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១០ បាន​រៀបចំ​អង្គសន្និសីទកាសែត​មួយ​ស្ដី​ពី​ទិវា​វប្បធម៌​ជាតិ ៣មីនា ឆ្នាំ​២០១០ ក្រោម​ប្រធានបទ “​ប្រាសាទ ព្រះ​វិហារ​ជាទី​សក្ការៈ​ជា​ស្នាដៃឯក​របស់​ខ្មែរនិង​ជា​បេតិកភណ្ឌ​ពិភពលោក​” ក្រោម​អធិបតីភាព​លោក​សំរាំងកំសាន្ដ រដ្ឋលេខាធិការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។នា​ឱកាស​នោះ លោក​ស៊ឹ​ម សា​រ៉ា​ក់ អគ្គនាយក​រដ្ឋបាល និង​ហិរញវត្ថុ

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ទីស្ដីការក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ កាលពី​ល្ងាច ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១០ បាន​រៀបចំ​អង្គសន្និសីទកាសែត​មួយ​ស្ដី​ពី​ទិវា​វប្បធម៌​ជាតិ ៣មីនា ឆ្នាំ​២០១០ ក្រោម​ប្រធានបទ “​ប្រាសាទ ព្រះ​វិហារ​ជាទី​សក្ការៈ​ជា​ស្នាដៃឯក​របស់​ខ្មែរនិង​ជា​បេតិកភណ្ឌ​ពិភពលោក​” ក្រោម​អធិបតីភាព​លោក​សំរាំងកំសាន្ដ រដ្ឋលេខាធិការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។នា​ឱកាស​នោះ លោក​ស៊ឹ​ម សា​រ៉ា​ក់ អគ្គនាយក​រដ្ឋបាល និង​ហិរញវត្ថុ នៃ​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១០ ជា​ទិវា​វប្បធម៌​ជាតិ លើក​ទី​១២ ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ​តែងតែ​ប្រារឰ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ឆ្នាំ​២០១០ ក្រសួង​រៀបចំ​បន្ដ​ទៀត ដោយ លើកយក​ប្រធានបទ “​ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ​ជា​ស្នាដៃឯក​របស់​ខ្មែរ និង​ជា​បេ​តិកភណ្ឌ​ពិភពលោក​” ។ ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​នេះ គឺ​ផ្ដើម​ឡើង​ដើម្បី​អនុវត្ដ​គោលដៅ​វប្បធម៌ “​កម្ពុជា​ព្រះរាជាណាចក្រ​វប្បធម៌​”​។ ព្រះរាជា ណា​ចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយវប្បធម៌​ខ្មែរ ដូច្នេះ​ព្រលឹង​ជាតិ អត្ដសញាណ ជាតិ ជា​ប្រភព​នៃ​ការ​ឯកភាព​ជាតិ និង​ជា​គ្រឹះ សំរាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប្រកបដោយនិរន្ដរភាព ។លោក​ស៊ឹ​ម សា​រ៉ា​ក់ បន្ដ​ថា នេះ​ជា​ការ បង្កើន​មនសិការ​ស្នេហា​សម្បត្ដិ​វប្បធម៌​ជាតិ ដល់​ប្រជាជន​ខ្មែរនិង​បង្កើន​ការ​ជួយ​គាំទ្រ​ពី សំណាក់​អន្ដរជាតិ​ចំពោះ​ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិ​របស់​ខ្មែរ ។

ដូច្នេះ​ហើយ​យើង​ទាំង អស់​គ្នា​ត្រូវ​តែ​ជួយលើកទឹកចិត្ដ​ប្រជាជន​ទាំង មូល​ឱ្យ​ប្ដេជ្ញា​រួម​គ្នា​ការពារ​អភិរក្ស និង​អភិ វឌ្ឍន៍​ប្រាសាទព្រះវិហារ ។ ទិវា​វប្បធម៌​ជាតិ ឆ្នាំ​២០១០​នេះ​ជា​ព្រឹត្ដិការណ៍​វប្បធម៌​ដ៏​ធំ​មួយ លើស​ពី​ឆ្នាំ​កន្លង​ទៅ​*​ព្រោះ​មានការ​អបអរ សាទរ​ដោយ​មហោស្រព​ល្ខោន​នាដកម្ម​ខ្មែរ ដែល​ចាប់ផ្ដើម​បើក​ចាប់ពី​ថ្ងៃ​ទី ១៨ កុម្ភៈ តទៅ​នៅ​សាលសន្និសីទ​ចតុមុខ ដោយ​មាន ការ​ប្រកួតប្រជែង​ល្ខោន​យីកេ ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោន​ភ្លេង​ការ ល្ខោន​ស្រមោល ស្បែក​ធំ ល្ខោនស្បែក​ពណ៌ ល្ខោន​សៀ​ក និង របាំ ។ក្នុង​អង្គ​សន្និសីទកាសែត​នោះ លោក​ស៊ឹ​ម សា​រ៉ា​ក់ បាន​លើក​ឡើង​ពី​ការ​សាងសង់​ប្រាសាទ ព្រះ​វិហារ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ច្រើន​រជ្ជ កាល​តាំងពី​សតវត្ស​ទី​៩ រហូត​ដល់​សតវត្ស ទី​១២ គឺ​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ ព្រះបាទ​ជ័យ វរ្ម័ន​ទី​៤ ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ជ័យ​វរ្ម័ន​ទី​៥ សុរិយា​វរ្ម័ន​ទី​១ ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ ជ័យ​វរ្ម័ន ទី​៦ និង​ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ ។ ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ​របស់​ខ្មែរ​នេះ​កសាង ឡើង​នៅ​លើ​កំពូលភ្នំ​ដងរែក​ដែល​ជាទី​កន្លែង​ដ៏​ពិសិដ្ឋ​អស្ចារ្យ​សំរាប​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​អាទិទេព​នៃ​លទ្ធិ​ព្រហ្មញសាសនា​សំខាន់​ជាង គេ​នោះ​គឺ​ព្រះ​សិវៈ​ដែល​មានឈ្មោះ​ថា “​ស្រី សិខា​រី​ស្វរៈ​”​ជា​ព្រះ​អាទិទេព​នៃ​កំពូលភ្នំ​។ ហេតុនេះ​ហើយ​ទើប​ព្រះមហាក្សត្រ​ខ្មែរ មន្ដ្រី និង​ប្រជាជន​ខ្មែរ មាន​ជំនឿ​គោរព​បូជា​ចំពោះ ប្រាសាទភ្នំ​នេះ​តាំងពី​សម័យ​អង្គរ​រហូត​ដល់ បច្ចុប្បន្ន ។

លោក​ស៊ឹ​ម សា​រ៉ា​ក់​បញ្ជាក់​ថា ប្រាសាទ ព្រះ​វិហារ​ជា​ស្នាដៃឯក​នៃ​ស្ថាបត្យកម្ម​ខ្មែរ ដែល​មាន​ប្លង់ ក្បាច់រចនា​ល្អ​គ្មាន​ខ្ចោះ ហើយ ផ្សារ​ភ្ជាប់​សម​ជាមួយនឹង​ទេសភាព បរិស្ថាន ដ៏​ល្អ​អស្ចារ្យ​អាច​និយាយ​ថា ជា​ការ​សាងសង់ មាន​លក្ខណៈ​ល្អ ពិសេស​សំរាប់​ផ្សារ​ភ្ជាប់ បរិស្ថាន​ធម្មជាតិ​ជាមួយ​តួនាទី​សាសនា​របស់ ប្រាសាទ ក៏​ដូច​ជា​គុណភាព​ពិសេស​នៃ​ក្បាច់ រចនា ។ ដោយសារ​បែប​នេះ​ហើយ​ទើប​ប្រា សាទ​ព្រះ​វិហារ​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភព លោក ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ ពិភព​លោ​បាន​ប្រកាស​ជា​ផ្លូវការ​ចុះ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ។ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេ​តិក ភណ្ឌ​ពិភពលោក បន្ទាប់​ពី​តំបន់​អង្គរ​ដែល បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​ឆ្នាំ ១៩៩២ របាំ​បុរាណ​ខ្មែរ​បាន​ចុះបញ្ជី​នា​ឆ្នាំ ២០០៣ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​ឆ្នាំ ២០០៥ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ មនុស្ស ជាតិ ។លោក​សំរាំង កំសាន្ដ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មាន ប្រសាសន៍​ថា​ការ​ដែល​យើង​លើកយក​ប្រធាន បទ “​ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ​ជា​ស្នាដៃ ឯក​របស់​ខ្មែរ និង​ជា​បេតិកភណ្ឌ ពិភពលោក​” នេះ​គឺ​ដើម្បី​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រាសាទ ព្រះ​វិហារ​ជា​បេតិកភណ្ឌ​របស់​ខ្មែរ​យើង និង ជា​អរិយធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្មែរ​យើង​។

មិនត្រឹមតែ​ប៉ុណ្ណោះ​ប្រាសាទព្រះវិហារ​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏​ជា​សម្បត្ដិ របស់​មនុស្សជាតិ​ផង​ដែរ ដូច្នេះ​ហើយ​យើង ត្រូវ​តែ​នាំ​គ្នា​គិតគូរ​ថែរក្សា​អភិរក្ស​ការពារ ។លោក​សំរាំង កំសាន្ដ មាន​ប្រសាសន៍ ឱ្យ​ដឹង​ដែរ​ថា ចំពោះ​មហោស្រព​សិល្បៈ ល្ខោន នាដកម្ម​ទូ​ទាំង​ប្រទេស​នឹង​ចាប់ផ្ដើម សំដែង​ប្រឡងប្រណាំង​ចាប់ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១០ តទៅ គឺ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ល្ខោន​យីកេ​រឿង “​ពុទ្ធប្រវត្ដិ​” សំដែង​ដោយ ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ដតាកែវ ល្ខោនបាសាក់​រឿង “​ដួង​សុវណ្ណ ចន្ទ​គិរី​” សំដែង​ដោយ​ក្រុម​សិល្បៈ មន្ទីរ​វប្ប ធម៌​ខេត្ដ​កែប និង​ល្ខោន​យីកេ​រឿង “​ប្រវត្ដិ​ភ្នំ សំពៅ​” សំដែង​ដោយ​ក្រុម​សិល្បៈ មន្ទីរ​វប្ប ធម៌​ខេត្ដបាត់ដំបង ។ ថ្ងៃ​ទី​២០ កុម្ភៈ ល្ខោន យីកេ​រឿង “​មេកន្ទ្រាញ​ភ្នំ​ខោល​” សំដែង ដោយ​ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌ ខេត្ដកំពង់ស្ពឺ ល្ខោនបាសាក់​រឿង “​ខ្លា​អស់លក្ខណ៍ ” សំដែង ដោយ​ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌​ខេត្ដ​កោះកុង ។ ជា​បន្ដបន្ទាប់​មាន​ល្ខោន​យីកេ និង សិល្បៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​មក​ពី​បណ្ដា ខេត្ដ​-​ក្រុង​ចំនួន​១៩ និង​សមាគម​សិល្បៈ ចូលរួម​សំដែង ក្នុង​នោះ​ក៏​មាន​ក្រុម​សិល្បៈ កងឯកភាព​អង្គរក្ស​សំដែង​យីកេ​រឿង “​ឃុន ហ្លួង​ព្រះស្ដេច​កន​” ផង​ដែរ។