ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមាស​ពូជ​កម្រត្រូវ​ព្រានព្រៃ​សម្លា.ប់​យក​កុយ

6 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១៦ ​រមាស​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ «chitwan»​ ប្រទេស​នេ​ប៉ា​ល់​ត្រូវ​ព្រាន​សម្លា.ប់​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយ​នេះ​ឧទ្យាន​ជាតិ​បញ្ជាក់​ថា រមាស​ពូជ​កម្រ​មួយ​ក្បាល​ត្រូវ​គេ​សម្លា.ប់​

កាលពី​ឆ្នាំ​២០១៦ ​រមាស​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ «chitwan»​ ប្រទេស​នេ​ប៉ា​ល់​ត្រូវ​ព្រាន​សម្លាប់​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយ​នេះ​ឧទ្យាន​ជាតិ​បញ្ជាក់​ថា រមាស​ពូជ​កម្រ​មួយ​ក្បាល​ត្រូវ​គេ​សម្លាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

រមាស​កុយ​មួយ​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ជា​ពូជ​កម្រ​មួយ​រស់នៅ​ក្នុង​ឧទ្យាន​ជាតិ​chitwan​ជា តំបន់​អភិរក្ស​រមាស​ដ៏​ធំ​បំផុត​នៅ​ប្រទេស​នេ​ប៉ា​ល់ ។

ឧទ្យាន​ជាតិ​បាន​ពិនិត្យ​ឃើញ​ថា​រមាស​ដែល​គេ​សម្លាប់​នោះ​បៀម​គ្រាប់​នៅ​ក្នុង​ក្បាល ។ អ្នក​សម្លាប់​ជា​ព្រានព្រៃ​ដែល​មាន​គម្រោង​សម្លាប់​វា​ជា​យូរ​មក​ហើយ ព្រោះ​កុយរមាស​អាច​លក់​ក្នុង​តម្លៃ​ខ្ពស់​នៅ​តំបន់​អា​ស៊ី ។ នៅ​តំបន់​អា​ស៊ីគេ​យក​កុយរមាស​ធ្វើ​ថ្នាំ និង​គ្រឿងសំអាង ។

នេ​ប៉ា​ល់ ជា​ប្រទេស​មួយ​មាន​រមាស​ប្រហែល​៦៤៥​ក្បាល​រស់នៅ​ក្នុង​ឧទ្យាន​ជាតិ​chitwan ហើយ​បច្ចុប្បន្ន​ឧទ្យាន​ជាតិ​បាន​ផ្ទេរ​ផ្លាស់​រមាស​ឈ្មោល​១​ក្បាល និង​ញី​៤​ក្បាល​ទៅ​តំបន់​អភិរក្ស​ផ្សេង​ទៀត​នៅ​ភាគ​ខាងលិច ឆៀង​ខាងជើង​ប្រទេស​ដោយ​សង្ឃឹមថា វា​នឹង​ជួយ​បង្កើន​ចំនួន​រមាស​បន្ថែម​ទៀត ៕