ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លំបាក​របស់​តារា​ថ្មី​ដែល​ខំប្រឹង​ដើម្បី​កេរ្តិ៍ឈ្មោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ដែល​តារា​ថ្មី​ប្រឹងប្រែង​រក​ភាព​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។ តារា​ខ្លះ​ត្រូវ​លះបង់​ច្រើន​ទាំង​ពេលវេលា និង​ប្រាក់​ផ្ទាល់ខ្លួន​ទិញ​

រាជធានី​ភ្នំពេញ ៖ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ដែល​តារា​ថ្មី​ប្រឹងប្រែង​រក​ភាព​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។ តារា​ខ្លះ​ត្រូវ​លះបង់​ច្រើន​ទាំង​ពេលវេលា និង​ប្រាក់​ផ្ទាល់ខ្លួន​ទិញ​របស់​ប្រើប្រាស់​ទាក់ទាញ​គេឯង ខណៈ​កម្រៃ​ពី​អាជីព​តិចតួច ។

សម្រាប់​តារា​ល្បីឈ្មោះ​ជា​ច្រើន​វិញ​ក៏​តស៊ូ​ជាមួយ​អាជីព​សិល្បៈ​ខ្លាំង​ដែរ​ទម្រាំ​តែ​មានការ​ទទួលស្គាល់​ពី​មហាជន ទាំង​ការ​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​និង​ពេលវេលា ។ តារា​ជំនាន់​មុន​ខ្លះ​បើសិន​ទៅ​ច្រៀង​វិញ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​ហើយ​ត្រូវ​ចេញ​ទៅ​តំបន់ ឆ្ងាយ​ៗ​ត្រឡប់​មក​ផ្ទះ​វិញ​យប់​ព្រលប់ ។ ចំពោះ​តារាចម្រៀង​ស្រី​ពេល​ច្រៀង​នៅ​តាម​រង្គសាល ម្តង​ៗ​ចំណាយ​មាត់​គេ គឺ​រង​ការ​រិះគន់​ពី​អ្នក និង​ខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​លើក​កែវ​ផឹកស្រា​ទាំង​ខ្លួន​មិន​ចេះ​ផង ។ ពេល​ខ្លះ​វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រំខាន​ដោយ​ក្រុម​ជនល្មើស​ដូច​ជា​ជន​គម្រាម​ទារប្រាក់ ឬ​ចោរប្លន់​ជាដើម ។

កញ្ញា​ហ៊ុន ម៉ា​លី​ស បេ​ក្ខ​នារី​ធ្លាប់​ចូលរួម​ប្រឡង​កម្មវិធី​ខេ​ម​បូ​ឌា​ន អាយ​ដល​រដូវ​កាល​ទី​២ រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ការ​ព្យាយាម​ដើម្បី​ក្លាយជា​តារា​ថ្មី គឺ​មិន​មែន​ជា​ការ​ងាយស្រួល​ដូច​ការ​គិត​របស់​បងប្អូន​មួយ​ចំនួន​បានដឹង​ឮ​គ្រប់​គ្នា​ថា តារា​សិល្បៈ​សុ​ទ្ឋ​តែ​ជា​អ្នក​សប្បាយ​គ្មាន​កើតទុក្ខ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ខុសស្រឡះ​តែ​ម្តង ។

ចំពោះ​ផល​លំបាក​របស់​នាង​ខ្ញុំ​វិញ ជម្នះ​ច្រើន​យ៉ាង​តែ​ម្តង ទី​១​មាន​សំឡេង​អាច​ច្រៀង​បាន ត្រូវ​ដើរ​សុំ​គេ​បាន​តែ​ហាង តូច​ៗ យូរ​ទៅ​គេ​បិទ​បន្ត​ពី​មួយ​ទៅ​មួយ​បង្ក​ឱ្យ​ជីវភាព​លំបាក ។ ម្តាយ​បងប្អូន​នៅ​តែ​ផ្ទះ​ជួល ទម្រាំ​អា​ចរក​កន្លែង​ច្រៀង​បាន ម្តង​ៗ​ចង់​ដាច់​បាយ ។ យ៉ាងណា​នាង​ខ្ញុំ មានសំណាង​បន្តិច​បាន​អ្នក​នាង​ខាត់ សុ​ឃី​ម ឃើញ​ស្គាល់ មាន​និស្ស័យ​យក​មក​ច្រៀង​ជាមួយ​ក្រុម​ភ្លេង​ការ​គាត់​ជា​ប្រចាំ​បាន​ប្រាក់​កម្រៃ​ខ្លះ កុំ​អី​មិនដឹង​ពឹង​លើ​អ្វី​នោះ​ទេ ។ យ៉ាងណា នេះ​ជា​ការ​សម្រាល​ខ្លះ​ប៉ុណ្ណោះ នៅ​ប្រឹង​ខ្លួនឯង​តស៊ូ ហើយ​រក​ទីផ្សារ​ពង្រឹង​ទេព​កោសល្យ​ឱ្យ​ល្អ​យូរ​ទៀត ទើប​រក​ឱកាស​ល្បី​បាន​» ។

លោក​ម៉ែ​ន  អ​ម្រុ​ងរ​ត្ន័ ដែល​ទើប​មានមុខ​បន្តិច​ក្នុង​ពិភព​សិល្បៈ​បាន​ត្អូញត្អែរ​ថា​«​តួ​ថ្មី​ត្រូវ​គេ​មើល​រំលង​ណាស់ បើ​ទៅ​ថត​ខារ៉ាអូខេ ម្តង​ៗតាំងពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ពេល​ខ្លះ​បាន​១​ប្លង់ ឬ​មិន​ទាំង​បាន​ថត​នោះ​ទេ ក្រៅ​ស្បែក​រលាក​ឡើង​ជាំ​អស់ហើយ ។ បើ​តួ​ល្បី​វិញ​ទាល់តែ​ត្រជាក់​សាច់​បាន​គេ​ចេញ​មក ។ យ៉ាងណា​ខ្ញុំ​យល់ នេះ​ជា​រឿង​ធម្មតា​របស់​រៀមច្បង​មុន​និង​ក្រោយ ។

អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ពេល​ខ្លះ ផលិតករ​មួយ​ចំនួន​បក្សពួក​និយម​ក៏​មាន​ដែរ បើ​តួ​ថ្មី​ខ្លះ​ឡូយឆាយ គឺ​ឆាប់​លើ​កប​ន្តុ​ក​ណាស់ ។ មាន​តារា​ថ្មី​ខ្លះ​លក់​ខ្ទេច​លក់​ខ្ទី​ហេតុតែ​ស្រឡាញ់​សុខចិត្ត​លក់​របស់​ដូរ​ទៅ​ទិញ​ខោអាវ ស្អាត​ៗ​ថ្លៃ ដើម្បី​ឱ្យ​គេ​មើលទៅ​ពេញចិត្ត ឬ​ខ្លះ​លក់​អស់ហើយ​ទិញ​ឡាន​ជិះ​ឱ្យ​គេ​ឃើញ​ថា​ខ្លួន​មាន​» ។

បើ​តាម​ទស្សនៈ​របស់​លោកតា​វិច​ទ័​រ អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន និង​ស៊ី​អិន​ស៊ី​ថា សិល្បករ​មិន​ថា​ថ្មី ចាស់​ទេ​ត្រូវ​ចាំបាច់​មាន​គោលការណ៍​ក្នុង​ខ្លួន ។ ពាក្យ​សិល្បៈ​គឺ​បង្កប់ន័យ មាន​ទាំង​វិន័យ សីលធម៌ ពាក្យពេចន៍​និយាយ​ស្តី និង​ការ​ស្លៀកពាក់ ។ បើជា​តួ​ថ្មី គេ​មិន​ទាន់​ស្គាល់ មាន​តែ​ព្យាយាម​ឱ្យ​ច្រើន ជា​រឿង​ធម្មតា​ខំ​ឱ្យ​គេ​មើលឃើញ​សិន ដូច​ជា​គោរព​ពេលវេលា​សម្តែង គឺ​សំខាន់​ណាស់ ពិសេស​ត្រូវ​យោគយល់​រឿង​ម្ចាស់​កម្មវិធី​ឱ្យ​កម្រៃ​ការងារ ។ បើសិនជា​អាច និយាយ​រឿង​ប្រាក់​កម្រៃ​ឱ្យ​ហើយ មុន​សម្តែង​ឱ្យ​គេ ។

ចំពោះ​តួ​ថ្មី លោកតា​វិច​ទ័​រថា លោក​តែងតែ​រំលេច​ក្នុង​កម្មវិធី​របស់​លោក​ឱ្យ​បាន​សាង​ស្នាដៃ​ឱ្យ​ទស្សនិកជន​ស្គាល់ ។ លោក​បាន​ជួយ​តារា​ថ្មី​ច្រើន​ព្រោះ​យល់​ថា គេ​មាន​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ ។

ពិធី​ការិនី​យុគ ចិន្តា ឱ្យ​ដឹង​ថា នាង​ទើប​បង្កើត​កម្មវិធី​មួយ​សម្រាប់​បើកឱកាស​ដល់​អ្នក​ស្រឡាញ់​សិល្បៈ ។ បើ​ចាប់អារម្មណ៍​ត្រូវ​ទៅ​ហាត់រៀន​ជា​មុន​សិន ដើម្បី​ឱ្យ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ ព្រោះ​មាន​តារា​រៀមច្បង​ចាំ​ចង្អុលបង្ហាញ ។ ជីវិត​តារា ម្នាក់​ៗ​ត្រូវ​តែ​ឆ្លងកាត់​គ្រប់​រូបភាព មិន​ថា​មានរឿង​អ្វី​ទេ ពិសេស​មុន​ល្បី​គឺ​ត្រូវ​ព្យាយាម​ណាស់ ។ ក្នុង​សង្គម​សិល្បៈ​តារា​ជា​ច្រើន​នាក់​មក​ហើយ មានការ​តស៊ូ​គ្រប់​បែប​យ៉ាង​ធ្វើ​យ៉ាងណា​ឱ្យ​ត្រដែត ដូច​ជា​ឆ្លងកាត់​ការ​មាក់ងាយ ពាក្យ​ចចាមអារ៉ាម​មិនល្អ​ជាដើម ។

«​យ៉ាងណា​ក្តី ប្អូន​ៗ​ជំនាន់​ក្រោយ​គួរតែ​ប្រឹងប្រែង​ឱ្យ​ច្រើន ព្រោះថា​សិល្បៈ​បច្ចុប្បន្ន​គឺ​ទីផ្សារ​ការងារ​ល្អ ប្រាក់​កម្រៃ​ខ្ពស់​ជាង​មុន សំខាន់​សមត្ថភាព បើ​មាន​យើង​ងាយស្រួល​រក​ទីផ្សារ ។ គេ​និយាយ​អ្វី​ពី​យើង​ស្រេច​តែ​គេ សំខាន់​មាន​តែ​ខ្លួន​យើង​ទេ​ដែល​ដឹង​» ៕