ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ជួល​ការិយាល័យ​នៅ​សហរដ្ឋអា​មេ​រិ​ក​មិន​ប្រែប្រួល​នៅ​ត្រីមាស​ទី​1

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សហគ្រាស​ស្រាវជ្រាវ​អចលនទ្រព្យ Reis Inc ឲ្យ​ដឹង​ថា អត្រា​ជួល​ការិយាល័យ​នៅ​អា​មេ​រិ​ក​គ្មាន​ការ​ប្រែប្រួល​ទេ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ គឺ​នៅ​កម្រិត​១៥,៨% បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​មុន ។

សហរដ្ឋអាមេរិក ៖ យោង​តាម​សហគ្រាស​ស្រាវជ្រាវ​អចលនទ្រព្យ Reis Inc ឲ្យ​ដឹង​ថា អត្រា​ជួល​ការិយាល័យ​នៅ​អា​មេ​រិ​ក​គ្មាន​ការ​ប្រែប្រួល​ទេ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ គឺ​នៅ​កម្រិត​១៥,៨% បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​មុន ។

តម្លៃ​ដាក់​ជួល​បាន​កើនឡើង​១,៨%​នៅ​ក្នុង​ត្រីមាស​ទី​១ បើ​ធៀប​នឹង​ខែ​ដដែល​ឆ្នាំ​មុន​។ ដោយសារ​តែ​ដូច្នោះ​ហើយ ទើប​ហៅ​ថា ជា​អត្រា​មួយ​យ៉ាង​យឺត​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។ ចំណែក​តម្លៃ​ម្ចាស់ផ្ទះ​ទទួល​បាន​វិញ គឺ​កើនឡើង​០,៤% ។

តាម​ប្រសាសន៍​របស់​ឧត្តម​សេដ្ឋវិទូ Reis លោកស្រី Barbara Denham ឲ្យ​ដឹង​ថា ប្រសិនបើ​រដ្ឋបាល​ថ្មី​របស់​អា​មេ​រិ​ក​បន្ថយពន្ធ ចំនួន​ការងារ​សម្រាប់​ប្រជាជន​ធ្វើ​អាច​នឹង​កើនឡើង វា​នឹង​ជំរុញ​ទីផ្សារ​ការិយាល័យ​ឲ្យ​លូតលាស់​កាន់តែ​ខ្ពស់ ។

លោកស្រី Denham និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖ « អត្រា​ជួល​សរុប​បាន​កើនឡើង​ក្នុង​ត្រីមាស​ទី​១ ប៉ុន្តែ​ការ​លូតលាស់​នៅ​តែ​តិច​ជាង​ការ​គិត​ទុក ព្រោះតែ​ការ​ជួល​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​ជាងគេ​តាំងពី​ឆ្នាំ​២០១៤​មក » ។

អត្រា​ជួល​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង ៦៥%​ទៅ​ទៀត មក​ត្រឹមតែ​៤,៩២​លាន​ហ្វី​ត​កា​រ៉េ​ប៉ុណ្ណោះ ។

សកម្មភាព​សាងសង់​បាន​ថយ​ចុះ​យឺត​ជាង​ឆ្នាំ​មុន ដោយ​ការ​សាងសង់​ការិយាល័យ​ថ្មី​រួចរាល់​បាន​៧,៩៤​លាន​ហ្វី​ត​កា​រ៉េ​នៅ​ត្រីមាស​ទី​១ ខណ​:​ត្រីមាស​ទី​៤​ឆ្នាំ​មុន សាងសង់​បាន​៩,០៩​លាន​ហ្វី​ត​កា​រ៉េ ៕