ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥណ្ឌា​ហាម​មន្រ្តីជាន់ខ្ពស់ ប្រើភ្លើងនាំផ្លូវ ឬសុីរ៉ែន

6 ឆ្នាំ មុន

AFP ផ្សាយ​ថា​កាលពី​ថ្ងៃ​១៩ មេ​សា ២០១៧ រដ្ឋាភិបាល​ឥណ្ឌា​ចេញ​បញ្ជា​ហាម​រដ្ឋមន្ត្រី ឬ​មន្ត្រីជាន់ខ្ពស់​ប្រើ​ភ្លើង​នាំ​ផ្លូវ ឬ​ភ្លើង​សុ​ី​រ៉ែ​ន បំពាក់​នៅ​លើដំបូល​រថយន្ត ដើម្បី​បើក​ជែង​មហាជន​ក្នុងអំឡុងពេល​មានការ​កកស្ទះ​ចរាចរណ៍ ដែល​រង​ការ​រិះគន់​ពី​ពលរដ្ឋ​ទូទៅ​ថា ជា​ការ​ប្រើ​សិទ្ធិ​ហួសហេតុ ។

ចាប់ពី​ថ្ងៃ​ទី​១ ឧសភា តទៅ​អាជ្ញាធរ​ឥណ្ឌា អនុញ្ញាត​ឱ្យ​ប្រើ​បាន​តែ​ចំពោះ ​«​រថយន្ត​ជួ​យសង្គ្រោះ​»​ ប៉ុណ្ណោះ​ ទើប​អាច​បើកភ្លើង​ស៊ី​
រ៉ែ​ន​នៅ​លើ​ដងផ្លូវ​បាន ។ លោក​Arun Jaitley​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្រុង​ញូ​វ​ដេ​លី​ថា​«​យើង​សុំ​ប្រកាស​​លុប​ចោល​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី ឬ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋ នីមួយ​ៗ​កុំ​ប្រើ​ភ្លើង​នាំ​ផ្លូវ ។ ចាប់ពី​ថ្ងៃ​ទី​១ ឧសភា តទៅ​យានយន្ត​ផ្ទាល់ខ្លួន​នឹង​គ្មាន​សិទ្ធិ​ប្រើ​ភ្លើង​សុ​ី​រ៉ែ​ន និង​គ្មាន​ការ​លើកលែង​ណាមួយ​ឡើយ​» ។

ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន យល់​ថា​ការ​ប្រើ​ភ្លើង​នាំ​ផ្លូវ ឬ​សុ​ី​រ៉ែ​ន​ជា​និមិត្តសញ្ញា​នៃ​អភ័យឯកសិទ្ធិ និង​មាន​ចរិត​លើកតម្កើង​ខ្លួនឯង ព្រោះ​​បណ្តា​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​រមែង​បើកភ្លើង​នាំ​ផ្លូវ​ដើម្បី​ប្រជែង​រថយន្ត​ផ្សេង​ទៀត​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ។ សូ​ម្បី​តែ​មន្ត្រី​ថ្នាក់​កណ្តាល​នានា​នៅ​ទី​ជនបទ​រមែង​រក​ទិញ​ភ្លើង​សុ​ី​រ៉ែ​ន​ដាក់​បំពាក់​នៅ​លើ​រថយន្ត ដើម្បី​បង្អួត​ពី​បុណ្យ​សក្តិ​របស់​ខ្លួន​ដល់​មហា ជន ។

លោក​អា​រ៉ា​វី​ន ខេ​ចរី​វ៉ាល់ ចៅហ្វាយ​ក្រុង​ញូ​វ​ដេ​លី បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៥​ថា រថយន្ត​របស់​លោក​គ្មាន​បំពាក់​ភ្លើងស៊ី​រ៉ែ​ន​ទេ​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​មន្ត្រី​របស់​រដ្ឋ ។