កុំទុកចិត្ត«ខ្លាក្រដាស»
ចាស់ជាន់មុនដែលសល់ពីរបបប៉ុល ពត សម្លា.ប់មិនទាន់អស់…នឹកឃើញកាលសម័យសង្គមរាស្ត្រនិយម…សម្តេចព្រះប្រមុខរដ្ឋតែងតែប្រមាថរដ្ឋការអាមេរិកាំងថា
ចាស់ជាន់មុនដែលសល់ពីរបបប៉ុល ពត សម្លា.ប់មិនទាន់អស់…នឹកឃើញកាលសម័យសង្គមរាស្ត្រនិយម…សម្តេចព្រះប្រមុខរដ្ឋតែងតែប្រមាថរដ្ឋការអាមេរិកាំងថា
ចាស់ជាន់មុនដែលសល់ពីរបបប៉ុល ពត សម្លាប់មិនទាន់អស់…នឹកឃើញកាលសម័យសង្គមរាស្ត្រនិយម…សម្តេចព្រះប្រមុខរដ្ឋតែងតែប្រមាថរដ្ឋការអាមេរិកាំងថា…ជាចក្រពត្តិនិយម…ជាខ្លាក្រដាស…ចក្រពត្តិឈ្លានពាន…អាគាំង ។ល។
សម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តម សីហនុ ប្រឆាំងនយោបាយអាមេរិកចាប់ផ្តើមពីឆ្នាំ១៩៦៣…ព្រមទាំងផ្តាច់ចំណងទូត…ដេញទូតអាមេរិកឆ្នាំ១៩៦៣…។ អាមេរិកខឹងណាស់ក្រហមមុខដាក់រហូត…
អាមេរិករកគ្រប់លទ្ធភាពទម្លាក់សម្តេចព្រះប្រមុខរដ្ឋគ្រប់ជំហាន…តាមទម្លាក់សម្តេច នរោត្តម សីហនុ ទាល់តែបាននៅថ្ងៃ១៨ មីនា ១៩៧០…ដោយទិញ លន់ នល់-សិរិមតៈ ។ ហ្នឹងហើយ«ខ្លាក្រដាស»សម័យលោកនិច សុន ប្រធានាធិបតី…។
តាមចំណាំកាលណាអាមេរិកគុំហើយ…មិនយូរមិនឆាប់គង់តែរបូត…ព្រោះមនុស្សយើងមានថ្ងៃហេង…ថ្ងៃស៊យ…។
ពេលនេះឬសម័យនេះ…គ្រប់មជ្ឈដ្ឋានកំពុងតាមដាន…កំពុងសម្លក់សម្លឹងទៅមើលស្ថានការណ៍នយោបាយនៅឧបទ្វីបកូរ៉េ…។
ម្នាក់ៗចង់ដឹង…តើអាមេរិកហ៊ានវ៉ៃកូរ៉េខាងជើងមែនឬអត់ ? ខ្លះថា អាមេរិកគ្រាន់តែកំញើញ…ខ្លះថា អាមេរិកគំរាមតែប៉ុណ្ណោះ…ខ្លះទាយទុកទៀតថា…អត់ហ៊ានទេ ! ១០០ស៊ីតែ១…។
ពេលនេះគេនាំគ្នាចោទអាមេរិកសម័យលោកត្រាំ ថាជា«ខ្លាក្រដាស»ទៀតហើយ…បានតែគំរាមកំញើញ…មុននេះបន្តិច«ខ្លាក្រដាស»បានបញ្ជូនកាដូមីស៊ីលជិត៦០គ្រាប់ឱ្យប្រទេសស៊ីរី…មួយគ្រាប់តម្លៃជាង១លានដុល្លារ…បន្ទាប់មកបញ្ជូនមេគ្រាប់បែក ឬបរមាណូមួយគ្រាប់…ជាកាដូជូនប្រទេសអាហ្គានីស្ថាន…។ មួយគ្រាប់នេះបំផ្លាញផ្ទៃដីជាង៣គ.ម៤ជ្រុង…។ កាដូអាមេរិកអត់មានអង្គការអន្តរជាតិណាថ្កោលទោសទេ…ស្ងាត់ឈឹង !
តាមកំហឹងអាមេរិក…សង្ស័យណាស់«ខ្លាក្រដាស»…។ ចាំមើលមួយភ្លែតទៀតសិន…ចាំមើលតើកូរ៉េខាងជើងហ៊ានសាកល្បងមីស៊ីលទៀតឬអត់ ? ព្រោះអួតថា មីស៊ីលអាចបាញ់ឆ្លងទ្វីបទៅរំលាយអាមេរិកបាន…។ ប្រសិនបើកូរ៉េខាងជើងដែលមានមេដឹកនាំ គឺម ជុងអ៊ុន អាយុ៣០ឆ្នាំប្លាយ…ជាក្មេងទំនើងហ៊ានសាកល្បងទៀត…មិនខុសពីក្មេងចាក់ក្រឡេកចាស់ឡើយ…បើសប្តាហ៍នេះហ៊ានប្រថុយសាកល្បងទៀត…យើងគិតថា«ខ្លាក្រដាស»ច្បាស់ជាហក់សង្គ្រប់គ្មានប្រណីទេមើលទៅ…។
អាមេរិកជាខ្លា…ចាត់ទុកកូរ៉េខាងជើងជាកណ្តុរ…ចាំមើលកណ្តុរហ៊ានចាក់ក្រឡេកខ្លាទៀតឬអត់ ? យ៉ាងណាក៏ដោយ…កុំទុកចិត្ត«ខ្លាក្រដាស»…
អាឡេវ
ចែករំលែកព័តមាននេះ