ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪចុង​ឃើញ​កូន​អត់​​មាត់ ញ៉ាម…!

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ឪពុកចុង ត្រូវ​បានកូន​ស្រី (​ក្មេង​រង​គ្រោះ​) និង​ជីដូន​ប្តឹង​ពី​បទ​ចាប់រំលោ.ភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត កាលពី​ម៉ោង​០២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ មេ​សា កន្លង​មក ដោយ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បរិបូរ​ណ៌ ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ មេ​សា ។

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ឪពុកចុង ត្រូវ​បានកូន​ស្រី (​ក្មេង​រង​គ្រោះ​) និង​ជីដូន​ប្តឹង​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត កាលពី​ម៉ោង​០២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ មេ​សា កន្លង​មក ដោយ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បរិបូរ​ណ៌ ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន កាលពី​ល្ងាច​ថ្ងៃ​ទី​២១ មេ​សា ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​មុត រស់ អាយុ​៤៧​ឆ្នាំ ។ រីឯ​កូនស្រី​ចុង​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។ កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១០ ជនសង្ស័យ​យកប្រពន្ធ​មាន​អាយុ​៣៥​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​៣ (ក្នុងនោះមាននារីរងគ្រោះ) ដោយ​រស់នៅ​ជាមួយ​គ្នា​នៅផ្ទះ​ស្ត្រី​មេម៉ាយ​នោះ​បាន​ជាង​៧​ឆ្នាំ បានកូន​២​នាក់​បន្ថែម​ទៀត ។

ប្រភពឱ្យ​ដឹងថា កាលពី​​យប់​ថ្ងៃ​កើតហេតុ ម្តាយ​នារី​រង​គ្រោះ​មិន​នៅផ្ទះ ដោយ​ទៅ​ស៊ីឈ្នួល​ធ្វើ​ចំការ​ឱ្យ​គេ ឃើញ​ឱកាសល្អ​បែប​នេះ ឪពុកចុង​បាន​ចាប់រំលោភ​កូនស្រី​ចុង រហូត​បាន​សម្រេច ។ លុះ​ស្អែក​ឡើង នារី​រង​គ្រោះ​ប្រាប់​ម្តាយ​នាង តែ​ម្តាយ​នាង​មិន​ជឿ និង​មិន​ចង់ឱ្យ​ប្តី​ខ្លួន​មានទោស ក៏​ធ្វើ​មិនដឹងមិនឮ ទើប​នាង​ទៅ​ប្រាប់​ជីដូន​នាង​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

បើ​តាម​នារី​រង​គ្រោះ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ឪពុកចុង​ចាប់​នាង​រំលោភ គឺ​ក្នុង​អំឡុង​កុម្ភៈ ក៏​ធ្លាប់​ចាប់​នាង​រំលោភ​ម្តង
ដែរ ពេល​ធ្វើ​ចំការ ។ តែ​កាលនោះ​នាង​ចេះ​តែ​ទ្រាំ ដោយ​មិន​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ​មក​ដល់​លើក​ក្រោយ​នេះ នាង​ទ្រាំ​នូវ​ទ​ង្វើ​របស់​ឪពុកចុង​នាង​លែង​បាន ទើប​នាង​សម្រេចចិត្ត​ប្តឹង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រី​ចុង​ពិតប្រាកដ​មែន ។