ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ដ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​អ្នក​កា.ប់​បំផ្លាញ​ព្រៃកោងកាង

7 ឆ្នាំ មុន

ខេត្ដ​កែប ៖ លោក កែន ស​ត្ថា អភិបាលខេត្តរួម​ដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត​ និង​មន្ត្រី​ជលផល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា

ខេត្ដ​កែប ៖ លោក កែន ស​ត្ថា អភិបាលខេត្តរួម​ដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត​ និង​មន្ត្រី​ជលផល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា បាន​អញ្ជើញ​ទៅ​ពី​និត្យ​មើល​ព្រៃកោងកាង ដែល​ពួក​អ្នកមាន​លុយ​បាន​ជួល​ប្រជាពលរដ្ឋ​ទៅ​កាប់​បំផ្លាញ និង​ជីក​ប្រឡាយ​ជា​ព្រំ​ដី​គ្រោង​ចិញ្ចឹម​ក្ដាមសេះ និង​ចិញ្ចឹម​បង្គា​សិ្ថ​ត​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ។

តាម​ប្រជាពលរដ្ឋ​ជា​អ្នក​ស៊ី​ឈ្នួល​ជីកដី​ក្នុង​ព្រៃកោងកាង បាន់ឱ្យ​ដឹង​ថា ការ​ជីកដី​ធ្វើ​ជា​ព្រំ​នេះ​មួយ​ម៉ែត្រ​បាន​កម្រៃ​៥.០០០​រៀល ហើយ​ដី​ព្រៃ​ដែល​គ្រោង​ជីក​នេះ​មាន​ចំនួន​៦៥​ហិ​កតា ។ លោក​អភិបាលខេត្ត បាន​ស្ដីបន្ទោស​ទៅ​មន្ត្រី​ជំនាញ និង​បញ្ជា​ឱ្យ​មន្ត្រី​ជលផល​ធ្វើ​កំណត់ហេតុ​ឱ្យ​បាន​ច្បាស់ និង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​បាន​ឆាប់​បំផុត​ជុំវិញ​ករណី​កាប់​ព្រៃកោងកាង​នេះ ។

គេ​បានដឹង​ថា ដី​ព្រៃកោងកាង​មួយ​កន្លែង​ទៀត ដែល​ជា​ដី​ព្រៃ​សហគមន៍​ចំនួន​៧៥​ហិ​កតា ស្ថិត​នៅ​ភូមិ​អង្កោល​នេះ​ដែរ កំពុង​ប្រឈម​នឹង​ការ​បាត់បង់់​ដោយសារ​ពួក​អ្នកមាន​លុយ​បាន​ជួល​ពលរដ្ឋ​ឱ្យ​កាប់​ឆ្ការព្រៃ និង​បោះបង្គោល​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ តែ​មិនដឹង​ថា​អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​បែប​ណា​ឡើ​ត ។ ក្រុម​មន្ត្រី​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ​ថា តើ​ក្រុម​អ្នកមាន​លុយ​ទាំងនោះ​មានឈ្មោះ​អ្វីខ្លះ​នោះ​ទេ ៕