ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម​កំណត់​ធ្វើ ទស្សនកិច្ច​នៅ​កម្ពុ​ជាស​ប្តា​ហ៍​ក្រោយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀ​ន សួន​ហ្វ៊ុ​ក

រាជធានី​ភ្នំពេញ ៖ តាម​ការ​អញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មេ​សា ខាង​មុខ​នេះ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ។ លោក​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

ក្រៅពី​នេះ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ជ្រៃ​ធំ (​ខេត្តកណ្តាល​) និង​ឡុ​ង​ប៊ិ​ញ (​ខេត្ត​អាន​យ៉ាង​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ មេ​សា ឆ្នាំ​២០១៧ ៕