ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម​ឱ្យ​កោះ​ប្រជុំ​បន្ទាន់​ជុំវិញ​ករណី​លោក ជុន ច័ន្ទ​បុត្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឯកភាព​ទៅ​តាម​សំណើ​របស់​ពន្ធនាគារ​ឱ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​មួយ​ជុំវិញ​ករណី​លោក ជុន ច័ន្ទ​បុត្រ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឯកភាព​ទៅ​តាម​សំណើ​របស់​ពន្ធនាគារ​ឱ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​មួយ​ជុំវិញ​ករណី​លោក ជុន ច័ន្ទ​បុត្រ ដែល​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃ​ស ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែមេសា​ថា​៖ «​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ គឺជា​កន្លែង​សម្រាប់​រក្សា​ទុក​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​នៃ​អំណាចតុលាការ​។ កន្លែង​នេះ​មិនមែន​ជាទី​សាធារណៈ​សម្រាប់​អ្នក​ចង់​ចូល ឬ​ចង់​ចេញ​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទេ​!» ។ លោក​បន្ត​ថា ទោះ​នៅ​ប្រទេស​ណា​ក៏​ដោយ ការ​ចូល​ជួប​ជន​ទាំងឡាយ​ដែល​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន ឬ​អនុវត្ត​ទោស​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់​និង​បទដ្ឋាន​សន្តិសុខ​សុវត្ថិភាព​ជា​ចាំបាច់ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ស្រប​ពេល​ដែល​ក្រសួងមហាផ្ទៃ បាន​កំណត់​ឈប់​ឱ្យ​អ្នកតំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ជួប​សកម្មជន​របស់​ខ្លួន ដែល​កំពុង​ជាប់​ពន្ធនាគារ​ទៀត​ហើយ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ត្រូវ​បាន​គេហទំព័រ​មួយ​ស្រង់​សំដី​ថា ករណី​លោក ជុន ច័ន្ទ​បុត្រ បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ឯកភាព​តាម​សំណើ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ហើយ​ក្រសួងមហាផ្ទៃ​នឹង​កោះ​ប្រជុំ​ថ្នាក់ដឹកនាំ​ជំនាញ​ៗ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​ឱ្យ​ច្បាស់លាស់​មុន​នឹង​ចាត់វិធានការ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថាស​ម្តេច​ក្រឡាហោម​បាន​សម្រេច​មិន​ឱ្យ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​សាកសួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទៀត​ឡើយ ចាប់ពី​ពេល​នេះ​តទៅ ក្រោយ​ពី​មាន​ករណី​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ពី​សំណាក់​លោក ជុន ច័ន្ទ​បុត្រ ដោយ​មានការ​ឃុបឃិត​គ្នា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ឡុ​ង រី រួម​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត បាន​ចូល​ជួប​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ពន្ធនាគា​ព្រៃ​ស ពេល​នោះ​ក៏​មាន​វត្តមាន លោក ជុន ច័ន្ទ​បុត្រ ឬ​ហួត វុ​ទ្ធី នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួក​គាត់​ចូល​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចុះ​សួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់​ផង​ដែរ ៕