ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ត្របាក់​​ក្នុងវត្ត «សន្សំកុ​សល» ទាំង​ព្រឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆេះ​ក្នុង​ព្រះ​វិហារ​​វត្ត «​សន្សំ​កុសល​» ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នេះ ដែល​មូលហេតុ​នោះ ត្រូវ​គេ​ដឹង​ថា គឺ​បណ្តាល​មក​ពី​ភ្លើងទៀន​ដួល​

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆេះ​ក្នុង​ព្រះ​វិហារ​​វត្ត «​សន្សំ​កុសល​» ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នេះ ដែល​មូលហេតុ​នោះ ត្រូវ​គេ​ដឹង​ថា គឺ​បណ្តាល​មក​ពី​ភ្លើងទៀន​ដួល​រលំ​ប៉ះ​លើ​កំរាលព្រំ​ទើបបង្កជា​ឆេះ​​បែននេះ ។ តែ​ទោះបីជា​យ៉ាងណា ហេតុការណ៍​នេះ​​មិន​បណ្តាល​ឱ្យ​​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​មានការ​អន្តរា​គមន៍​ទាន់ ។

ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ចុះ​បាញ់​ពន្លត់ ទើប​ភ្លើង​ថមថយ​ទៅ​វិញ ដោយ​ឃើញ​ឆេះ​កំរាលព្រំ ផ្ទាំងគំនូរ និង​​សម្ភារ​នៅ​ក្នុង​ព្រះ​វិហារ​អស់​មួយ​ចំនួន ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ។