ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ម្នាក់ឯង ហើម​ស្អុយ​ទើប​ដឹង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ម្នាក់ឯង​ក្នុង​បន្ទប់​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល នៅ​ក្រុម​៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ម្នាក់ឯង​ក្នុង​បន្ទប់​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល នៅ​ក្រុម​៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ​៨ ជាន់​ផ្ទាល់​ដី (​គ្មាន​យីហោ​) ជាប់​បឹង​កា​ឡូ​មាន​រិ​ទ្ធ មុខ​ផ្ទះសំណាក់ ហាច ហ៊ុន​។ យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​និង​៤៥​នាទី នៅ​ក្រុម​៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ​៨ ជាន់​ផ្ទាល់​ដី (​គ្មាន​យីហោ​) ជាប់​បឹង​កា​ឡូ​មាន​រិ​ទ្ឋ មុខ​ផ្ទះសំណាក់ ហាច ហ៊ុន មាន​ករណី​ជនបរទេស ០១​នាក់​(​ស្លាប់​)​។

ម្ចាស់ផ្ទះ​ជួល​ឈ្មោះ ឈួ​ន យ៉េន អាយុ​៤៩​ឆ្នាំ បាន​រៀបរាប់​ថា ជន​រង​គ្រោះ​(​សាកសព​) បាន​មក​ជួល​បន្ទប់​លេខ​៨ ស្នាក់​នៅ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ ពេល​នោះ​រូប​គាត់​កំពុង​នៅ​ប្រទេស​ថៃ មិន​ទាន់​បាន​ធ្វើ​កិច្ចសន្យាជួល និង​ថតចម្លង​លិខិតឆ្លងដែន​នៅឡើយ​។ លុះដល់​ថ្ងៃ​ទី​២០ មេ​សា ២០១៧ វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ខណៈ​ដែល​គាត់ (​ឈួ​ន យ៉េន​) កំពុង​បោសសម្អាត​ខាង​មុខ​បន្ទប់ ស្រាប់តែ​ធុំក្លិន​ស្អុយ​ភាយ​ចេញ​មក​ក្រៅ ក៏​បង្ហើប​បង្អួច​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ (​សាកសព​) ដេក​ស្លាប់​លើ​គ្រែ ដោយ​មាន​សភាព​ហើម​ប៉ោង និង​មាន​រុយ​រោម​បាត់​ទៅ​ហើយ​។

ជន​រង​គ្រោះ​(​សាកសព​) មានឈ្មោះ LONNS TROM ROGER ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ស្វី​ស កាន់​លិខិតឆ្លងដែន​លេខ ៩២៣០៥៦៤៥​។ ឆ្លង​តាម​ការ​ត្រួតពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​លោក​វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោ​ត រួម​នឹង​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​(​សាកសព​) ស្លាប់​ដោយសារ​គាំងបេះដូង​។ បច្ចុប្បន្ន សាកសព បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក បណ្តោះអាសន្ន នៅ​សាល​តម្កល់សព នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដំណើរការ​នីតិវិធី​បន្ត​៕