ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​បា.ញ់​កិន​ថ្ម​មួយ​កន្លែង​ក្បែរ​ព្រំដែន មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​បា.ញ់​ថ្ម និង​កិន​ថ្ម​មួយ​កន្លែង​ក្បែរ​ព្រំដែន​កាលពី​ក្រុមហ៊ុន​ចិន​ធ្វើ​គ្មាន​ការ​តវ៉ា

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​បាញ់​ថ្ម និង​កិន​ថ្ម​មួយ​កន្លែង​ក្បែរ​ព្រំដែន​កាលពី​ក្រុមហ៊ុន​ចិន​ធ្វើ​គ្មាន​ការ​តវ៉ា ក្រោយ​ពេល​លក់​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ធ្វើ​តវ៉ា​ប៉ះពាល់​ផ្ទះសម្បែង និង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ស្រុក​ម៉ា​ឡៃ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​របស់​លោក យឿ​ម គង់ បាន​បាញ់​ថ្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មាន​ប្រេះស្រាំ និង​ធ្លុះធ្លាយ​ដំបូល​ដោយ​ដុះ​ថ្ម​បាញ់ និង​ម៉ាស៊ីន​កិន​ថ្ម​ហុយ​ប៉ះពាល់​បរិស្ថាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ការដ្ឋាន​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បណ្តឹង​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ការដ្ឋាន និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ពិនិត្យ​ស្ថានភាព​ទាំងអស់​គ្នា តើ​ផល​ប៉ះពាល់​មាន​កត្តា​អ្វីខ្លះ ដែល​ប្រជាពលរដ្ឋ​ថា​ប៉ះពាល់​នោះ​។ ក្រោយ​ពេល​ចុះ​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​នេះ​ជា​ការដ្ឋាន​ចាស់​របស់​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​សម្រាប់​កសាង​ផ្លូវ​រួចរាល់ ហើយ​លក់​ឲ្យ​ក្រុមហ៊ុន​លោក យឿ​ម គង់​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា​ការដ្ឋាន​នេះ​កាលពី​ក្រុមហ៊ុន​ចិន​នៅ​ធ្វើ​មិន​ដែល​មាន​ប្រជាពលរដ្ឋ​ណាមួយ​ប្តឹង​តវ៉ា​ឡើយ រហូត​កសាង​ផ្លូវ​រួចរាល់ ហើយ​លក់​ឲ្យ​ក្រុមហ៊ុន​លោក យឿ​ម គង់ ចាប់ផ្តើម​ដំណើរ​ការដ្ឋាន​បាញ់​ថ្ម និង​កិន​ថ្ម ប្រជាពលរដ្ឋ​នាំ​គ្នា​ប្តឹង​ការដ្ឋាន​ដោយ​ចោទ​ថា បាញ់​ថ្ម​ប៉ះពាល់​ដំបូល និង​ប្រេះស្រាំ​ផ្ទះសម្បែង ហើយ​ម៉ាស៊ីន​កិន​ថ្ម​ហុយ​ប៉ះពាល់​បរិស្ថាន​ទៅ​វិញ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​ប្តឹង​ម្ចាស់​ការដ្ឋាន​មាន​អ្នក​នៅ​ក្រោយខ្នង​ញុះញង់​ប្រជាពលរដ្ឋ​ដើម្បី​មានការ​តវ៉ា​កើតឡើង​ព្រោះ​ការដ្ឋាន​នេះ​កាល​ក្រុមហ៊ុន​ចិន​នៅ​ធ្វើ​គ្មាន​ការ​តវ៉ា​ទើបតែ​លក់​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ធ្វើ​ប្តឹង​តវ៉ា​ទៅ​វិញ​។ ហើយ​ជាក់ស្តែង​ថា​ប៉ះពាល​ដុំ​ថ្ម និង​ប្រេះស្រាំ​ផ្ទះ​គឺ​កន្លែងធ្វើការ​របស់​ក្រុមហ៊ុន​មាន​កុំ​ព្យូ​រ​ទ័​រ និង​ការិយាល័យ​ថ្ម​ដូច​ជា​គ្មាន​អ្វី​ប៉ះពាល់ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​ភាគតិច​ច្រើន​ជា​ខ្ទូ​ម​ចាំចំការ​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ប្តឹង​តវ៉ា​ក្រុមហ៊ុន​របស់​លោក យឿ​ម គង់ នេះ​ព្រោះ​ក្រុមហ៊ុន​មិន​គោរព​សិទ្ធិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ឡើយ ដូច​បាញ់​ថ្ម​ធ្លាក់​ដាក់​ដំបូល​ធ្លាយ​ប្រាប់​មិន​សង និង​ការ​បាញ់​ផ្ទុះ​យក​ថ្មភ្នំ​ញ័រ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មាន​ប្រេះស្រាំ ហើយ​ម៉ាស៊ីន​កិន​ថ្ម​ហុយ​ដាក់​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ះពាល់​បរិស្ថាន សុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ត្រូវ​បិទ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​បញ្ឈប់​ឲ្យ​ដំណើរការ​។

តំណាង​ក្រុមហ៊ុន​ការដ្ឋាន​កិន​ថ្ម​បាន​បញ្ជាក់​ថា ការដ្ឋាន​នេះ​មានច្បាប់​អនុញ្ញាត​មាន​ខេត្ត និង​ក្រសួង​ជំនាញ ហើយ​ការដ្ឋាន​នេះ​ទិញ​ធ្វើ​បន្ត​ពី​ក្រុមហ៊ុន​ចិន​ដែល​ម៉ៅ​កសាង​ផ្លូវ​ដែល​រួច​។ កាលពី​ក្រុមហ៊ុន​នៅ​ធ្វើ​ដូច​ជា​គ្មាន​ការ​តវ៉ា​ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​លក់​ឲ្យ​ខ្មែរ​ធ្វើ​មិន​ទាន់​ដំណើរ​បាន​ប៉ុន្មាន​ផង​ប្តឹង​ថា​ប៉ះពាល់​ផ្ទះសម្បែង និង​បរិស្ថាន​ទៅ​វិញ រឿង​នេះ​ពិត​មាន​អ្នក​នៅ​ក្រោយខ្នង​មានការ​ញុះញង់​តវ៉ា​គឺជា​សិទ្ធិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕