ឆ្មក់ចាប់ឈើធ្នង់បានមិនតិចទេ
ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ដែលដឹកតាមរទេះគោជាច្រើនត្រូវបានសមត្ថកិច្ចស្នងការរដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាផ្ទាល់ពីគណៈអភិបាលខេត្តធ្វើការបង្ក្រាប ខណៈឈ្មួញ
ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ដែលដឹកតាមរទេះគោជាច្រើនត្រូវបានសមត្ថកិច្ចស្នងការរដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាផ្ទាល់ពីគណៈអភិបាលខេត្តធ្វើការបង្ក្រាប ខណៈឈ្មួញ
ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ដែលដឹកតាមរទេះគោជាច្រើនត្រូវបានសមត្ថកិច្ចស្នងការរដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាផ្ទាល់ពីគណៈអភិបាលខេត្តធ្វើការបង្ក្រាប ខណៈឈ្មួញជួលពលរដ្ឋឱ្យដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកមកលាក់ទុកដើម្បីលក់បន្ត។
ការបង្ក្រាបឈើប្រណីតទាំងនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅក្រោយសាលារៀនរលាក់កងជើង ស្ថិតក្នុងភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឈើទាំងនេះ ត្រូវបានដឹងថា ជារបស់មន្ត្រីសមត្ថកិច្ចស្រុកឱរ៉ាល់មួយរូប ដែលជាឈ្មួញប្រចាំតំបន់ខាងលើ និងជាបងប្រុសឈ្មោះស្នា ដែលសមត្ថកិច្ច ទើបចាប់ខ្លួនកាលពីពេលថ្មីៗនេះ។
ចែករំលែកព័តមាននេះ