ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​ប្រុសណាស់! កំពុង​ជីកដី​រកសត្វ ស្រាប់តែ​រណ្តៅ​ដីបាក់​សង្កត់​

6 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​រណ្តៅ​ដី ខណៈ​រូបគេ​ និង​ក្មេង​ដទៃ​ទៀត​បាន​នាំ​គ្នា​ដើរ​រក​សត្វ​ដែល​ធ្វើ​រន្ធ​នៅ​តាម​រណ្តៅ​ដី​មាត់ច្រាំង​ការដ្ឋាន​ខ្សាច់ ក្រោយ​កើតហេតុ​

ខេត្ដកំពង់ស្ពឺ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​រណ្តៅ​ដី ខណៈ​រូបគេ​ និង​ក្មេង​ដទៃ​ទៀត​បាន​នាំ​គ្នា​ដើរ​រក​សត្វ​ដែល​ធ្វើ​រន្ធ​នៅ​តាម​រណ្តៅ​ដី​មាត់ច្រាំង​ការដ្ឋាន​ខ្សាច់ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ និង​កាយ​យក​សព​មក​ធ្វើ​កោសល្យវិច័យ​ រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ មេ​សា វេលា​ម៉ោង​២០​និង​១០​នាទី នៅ​ចំណុច​ដី​ច្រាំង​ការដ្ឋាន​ខ្សាច់ ស្ថិត​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ។ ក្មេង​រង​គ្រោះ​មានឈ្មោះ ចិក វុ​ធ​ថៃ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​ក្មេង​ដែល​នៅ​មានជីវិត​គេច​ផុត​ពី​គ្រោះថ្នាក់​នោះ​បាន​បំភ្លឺ​ថា មុន​ពេល​កើតហេតុ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ជីក​រក​សត្វ ​(​ត្រដេវ ឬ​ត្រដេវ​ដី​) ​នៅ​ពេល​កំពុង​ជីកដី​រក ស្រាប់តែ​ដី​នោះ​បាន​បាក់​សង្កត់​ពី​លើ​ឈ្មោះ ចិក វុ​ធ​ថៃ បណ្តាល​ឱ្យ​ថប់​ដ​ង្ហើ​ម​ស្លាប់ រីឯ​ឈ្មោះ ស័​យ សុខ​ខេ​វ បាន​រង​របួសស្រាល ចំណែក​ពីរ​នាក់​ទៀត​ ស្ទុះ​គេច​ផុត​ពុំ​មាន​គ្រោះថ្នាក់​ទេ ។

ក្រោយ​ពេល​កើតហេតុ​ពួក​គេ​ដែល​មិន​មាន​រង​របួស​បានរ​ត់ម​កភូមិ ​ដើម្បី​ឱ្យ​ចាស់​ៗ​ទៅ​ជួយ​ និង​ហៅ​សមត្ថកិច្ច​មក​អន្តរាគមន៍​ផង​ដែរ ។ ពេល​សមត្ថកិច្ច​មក​ដល់​បាន​ជួយ​សង្គ្រោះ​ឈ្មោះ ស័​យ សុខ​ខេ​វ​រួច​ផុត​ពី​សេចក្តីស្លាប់ ដោយឡែក​ឈ្មោះ ចឹក វុ​ធ​ថៃ បាន​ថប់ដង្ហើម​ស្លាប់​បាត់​ទៅ​ហើយ ៕