រាជធានីភ្នំពេញ ៖ មេអណ្តើកប្រុសស្រី២នាក់ បានត្រូវនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ស្រាវជ្រាវនិងចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មេសា ពីបទជាប់ពាក់ព័ន្ធនឹងករណីនាំនារីខ្មែរទៅរៀបការប្តីជនជាតិចិនដោយមិនស្របច្បាប់ ។
មេអណ្តើកទាំង២នាក់នេះ ម្នាក់ឈ្មោះ ស្រាប់ លីអេង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ជឿង ថាន់ឡុង ភេទប្រុស ។ ពួកគេនៅបន្ទប់ជួលលេខ២៦ ផ្លូវលំ ក្បែរសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមមន្ត្រីនគរបាលឱ្យដឹងថា ស្ត្រីខាងលើជាមេខ្លោងជួញដូរមនុស្សនាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន ហើយត្រូវបែកធ្លាយបន្ទាប់ពីអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសចិន បានបញ្ជូននារីរងគ្រោះវិលមកប្រទេសខ្មែរវិញ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក ហើយនារីរងគ្រោះក៏បានប្តឹងទៅក្រសួងមហាផ្ទៃឱ្យចាត់វិធានការស្រាវជ្រាវចាប់មេខ្លោង ។ ក្រោយមកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ស៊ូ វ៉ាន់ឌី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងនគរបាលក្រសួងមហាផ្ទៃបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនស្ត្រីមេខ្លោងបាននៅព្រឹកថ្ងៃទី២០ ខែមេសា ដោយស្ត្រីរូបនេះសម្ងំលាក់ខ្លួនក្នុងបន្ទប់ជួលក្បែរសួនកាណាឌីយ៉ា ។
បើតាមប្រភពផ្សេងមួយទៀតឱ្យដឹងថា ស្ត្រីសង្ស័យមេខ្លោងជួញដូរមនុស្ស បាននាំនារីម្នាក់អាយុ២៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទៅរៀបការជាមួយជនជាតិចិន នៅប្រទេសចិន កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ និងបានផ្តល់ឲ្យនាងចំនួន១.៥០០ដុល្លារសម្រាប់ទុកជាប់នឹងខ្លួន ។ ដោយសារអត់មានលិខិតឆ្លងដែន ពេលទៅដល់ប្រទេសចិនក៏បែកធ្លាយរឿងរ៉ាវ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននារីរងគ្រោះបញ្ជូនវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ នារីរងគ្រោះ ត្រូវបានជនសង្ស័យជាមេខ្លោងបន្តនាំយកទៅលាក់ខ្លួននៅផ្ទះសំណាក់រហូតបែកធ្លាយរឿង ទើបកម្លាំងនគរបាលក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ឃាត់ខ្លួនស្ត្រីមេខ្យល់
បានតែម្តង ។
ក្រោយពីឃាត់ខ្លួន ស្ត្រីសង្ស័យជាមេខ្លោងត្រូវបានសមត្ថកិច្ចនាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់ ៕
ខេត្តរតនគិរី ៖ ទឹកជ្រោះអូរស៊ិនលែរ៍មានចំងាយ ប្រមាណជា៣០គីឡូម៉ែត្រពីក្រុងបានលុង ស្ថិតនៅក្នុងភូមិបី ស្រុកឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី គឺជារមណីយដ្ឋានទេសចរ...
រាជធានីភ្នំពេញ ៖ ដោយចង់ធ្វើថៅកែហាង តារាកំប្លែងលន់ ដាណេ សម្រេចចិត្តដកថយពីទីលានសិល្បៈ គឺនាងបានបើកហាងផឹកស៊ី ។ ទោះជាយ៉ាងណាក្តីដួលរលំម្តងហើយម្តងទៀត ធ្វើឲ្យលន់...
ខេត្តកោះកុង ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋប្រមាណជិត២០ខ្នងរងការខូចខាតកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន៣៤កញ្ចប់តូច-ធំ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាន...
ខេត្តកំពង់ធំ ៖ ករណីមនុស្សវិកលចរឹកម្នាក់បានយកភ្លើងទៅដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃឆេះផ្ទះអស់ មួយខ្នង បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលា...
ទីក្រុងប៉េកាំង ៖ យោងតាមនាយកដ្ឋានរដ្ឋបាលសម្រាប់ការគ្រប់គ្រងទីផ្សារ បានឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំនេះ ចិនមានអង្គភាពអាជីវកម្មចំនួន១០០,២៤លានកន្លែងនៅទូទាំង...
រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានឹងដឹកនាំគណៈប្រតិភួរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបូរី តាម...
ខេត្តកំពង់ធំ ៖ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំទទួលបានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អង្ករ០២តោន និងមី២០០កេសត្រូវបានប្រគល់ជូន...
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្ស២នាក់រងរបួស និងរថយន្ត៣គ្រឿងរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តតូចធំនៅក្នុងក្រុងប៉ោយប៉ែត និង...
ខេត្តកំពង់ចាម ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីអ្នកស្រុកប្រទះឃើញបុរសជាប្តីដេកស្លាប់នៅក្បែរគុម្ពចេកខាងក្រោយផ្ទះ ចំណែកប្រពន្ធវិញដេកស្លាប់ក្នុង...
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចចម្រុះរួមទាំងមាន ប៉េអឹម ប៉ូលិស ពេទ្យ ខេត្តដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូង...
រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ធ្វើសកម្មភាពជំរិតទារប្រាក់ និងឆបោកឆ្លងដែនតាមប្រព័ន្ធ Internet (VOIP) ចំនួន២កន្លែងនៅក្នុងខណ្ឌទួលគោកមួយកន្លែង និងនៅក្នុងខណ្ឌសែនសុខមួយ...
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ គឺជាថ្ងៃទី២ នៃសវនាការលើសំណុំរឿងបណ្តឹងឧទ្ធរណ៍របស់លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីត គណបក្ស...
ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ម្នាក់បានចង.កធ្វើអត្តឃាតមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោង...
តាមប្រភពព័ត៌មាន Team Talk បានឲ្យដឹងថា អ្នកចាត់ការក្លិបបិសាចក្រហម Jose Mourinho ឯកភាពថានឹងឲ្យ Anthony Martial ដើរចេញប្រសិនបើរូបគេចង់ ។ អតីតកីឡាករក្លិប Monaco ដែលធ្លាប់ជាកីឡាករថ្លៃជាងគេ...
ទីក្រុងប៉េកាំង ៖ កាលពីខែមុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមនាំចូល ដែលមានគោលដៅធំលើប្រទេសចិន ។ កាលពីថ្ងៃទី២ មេសា...
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលជឿជាក់ថា Neymar នឹងមិនក្លាយជាកីឡាករខ្លាំងផ្តាច់គេឡើយ ប្រសិនបើនៅលេងឲ្យ PSG ។ រូបគេត្រូវតែចាកចេញទៅ...
ខេត្តមណ្ឌលគិរី ៖ ដំរីឈ្មោលឈ្មោះបឹកគុក អាយុ៣៥ឆ្នាំ បានងាប់ហើយ កាលពីល្ងាចថ្ងៃទី២២ មេសា ក្រោយដួលសន្លប់ពេញមួយថ្ងៃ ព្រោះតែកង្វះការថែទាំ ដោយសាវាចុះប្រេង និងការ...
រាជធានីភ្នំពេញ ៖ ផ្លែគូលែនព្រៃ និងផ្លែសិរមាន់ សុទ្ធជាប្រភេទផ្លែឈើកម្រមួយដែលដើមរបស់វាមានដុះតែនៅតាមព្រៃជ្រៅៗនៅខេត្តមួយចំនួនដូចជា សៀមរាប កោះកុង និង...
រាជធានីភ្នំពេញ ៖ យុវជន៤នាក់រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តដឹកស្វាយធ្ងន់ពេក បណ្ដាលឱ្យបែកកង់ ហើយក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង៣និង...