ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ហោះ​ដល់​អាកាស ស្រាប់តែ​ប្រេះ​កញ្ចក់​យន្តហោះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យន្តហោះ​ឆ្ពោះទៅ Bristol ត្រូវ​បាន​បង្ខំចិត្ត​ចុះ​ចត​ជា​បន្ទាន់ បន្ទាប់​ពី​កញ្ចក់​ខាង​មុខ​របស់​អ្នក​បើក​យន្តហោះ​ប្រេះ​នៅ​កណ្តាល​អាកាស ដែល

ព័រ​ទុ​យ​ហ្គា​ល​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យន្តហោះ​ឆ្ពោះទៅ Bristol ត្រូវ​បាន​បង្ខំចិត្ត​ចុះ​ចត​ជា​បន្ទាន់ បន្ទាប់​ពី​កញ្ចក់​ខាង​មុខ​របស់​អ្នក​បើក​យន្តហោះ​ប្រេះ​នៅ​កណ្តាល​អាកាស ដែល​មាន​រយៈកម្ពស់​ដល់​ទៅ ៣​ម៉ឺន​ហ្វី​ត​។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរ Thomson មក​ពី Gran Canaria ត្រូវ​បាន​បង្ខំចិត្ត​ចុះ​ចត​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល បន្ទាប់​ពី​មានការ​ខូចខាត​ទៅ​លើ​កញ្ចក់​ខាង​មុខ​របស់​យន្តហោះ នៅ​រយៈកម្ពស់​៣​ម៉ឺន​ហ្វី​ត ហើយ​ចុះ​មក​ហោះ​ត្រឹមតែ​១​ម៉ឺន​ហ្វី​ត​មុន​នឹង​ចុះ​ដល់​ដី កាលពី​យប់មិញ​។

រូបថត​ដែល​គេ​ថត​បាន​បង្ហាញ​ពី​ស្នាម​ប្រេះ​ខូច​ជា​ច្រើន​ទៅ​លើ​កញ្ចក់​មុខ​នៅ​កន្លែង​បញ្ជា​យន្តហោះ​។

អ្នកដំណើរ​ម្នាក់​បាន​ប្រាប់ Bristol Post ថា​៖ «​ដោយសារ​តែ​កញ្ចក់​ខាង​មុខ​របស់​យន្តហោះ​ប្រេះស្រាំ ទើប​យន្តហោះ​ទម្លាក់​ខ្លួន​ពី​រយៈកម្ពស់​៣​ម៉ឺន​ហ្វី​ត មក​ត្រឹមតែ​១​ម៉ឺន​ហ្វី​ត មុន​នឹង​ចុះ​ចត​ដល់​ដី​។ ពួក​យើង​នៅ​រង់ចាំ​អស់​រយៈពេល​២​ម៉ោង​ហើយ តាំងពី​ពេល​ចុះ​ចត​មក​។ គ្រប់​គ្នា​មិន​មាន​បញ្ហា​អ្វី​ឡើយ ទាស់​តែ​ពួក​យើង​មាន​អារម្មណ៍​ឆ្អែត​នឹង​ការ​ហោះ​ហើយ​មួយ​នេះ ព្រោះថា គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ចុះ​ចត​។ គេ​គ្រាន់តែ​ប្រាប់​ថា យន្តហោះ​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ឆ្លេឆ្លា​ពេញ​យន្ត​ហោះ​»​។

ដោយឡែក​ខាង​ក្រុមហ៊ុន​ហោះហើរ Thomson បាន​ប្រាប់​មក​កាន់ Metro.co.uk ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍ Thomson សូម​អភ័យទោស​ចំពោះ​ភាព​មិន​ងាយស្រួល របស់​អតិថិជន​របស់​យើង ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ TOM6133 ហោះ​ចេញពី ព្រ​លាន​យន្តហោះ Las Palmas  ទៅ Bristol​។ តែ​ដោយសារ​តែ​ការ​ប្រេះស្រាំ​កញ្ចក់ ជើងហោះហើរ​ត្រូវ​បាន​ចត​នោះ ព្រ​លាន​យន្តហោះ Porto ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។ ទោះបីជា​ដូច្នេះ​ក៏​ដោយ អ្នកដំណើរ​ទាំងអស់​បាន​ទៅ​ដល់ Bristol ដោយ​សុវត្ថិភាព​ហើយ​។ ជា​ការ​ពិត​ណាស់ អតិថិជន​ពិតជា​សំខាន់​ចំពោះ​យើង​រាល់គ្នា ហើយ​ពួក​យើង​ចង់​ប្រាប់​ពួក​គាត់​ថា វា​ពិតជា​ករណី​មួយ​យ៉ាង​កម្រ​ដែល​កើត​មាន​រឿង​បែប​នេះ​ឡើង​»៕