ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បា.ញ់​បង្ហោះ​យានអវកាស​កា​ហ្គោ TIANZHOU-1

6 ឆ្នាំ មុន

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០ មេ​សា បាន​បា.ញ់​បង្ហោះ​យានអវកាស​កា​ហ្គោ​លើក​ដំបូង​របស់​ខ្លួន​ឈ្មោះ TIANZHOU-1 ទៅ​កាន់​ទី​អវកាស​ដែល​នេះ​ជា​ដំណាក់កាល​សំខាន់​សម្រាប់​ការ​កសាង

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០ មេ​សា បាន​បាញ់​បង្ហោះ​យានអវកាស​កា​ហ្គោ​លើក​ដំបូង​របស់​ខ្លួន​ឈ្មោះ TIANZHOU-1 ទៅ​កាន់​ទី​អវកាស​ដែល​នេះ​ជា​ដំណាក់កាល​សំខាន់​សម្រាប់​ការ​កសាង​ស្ថានីយ​អវកាស​ចិន​មួយ​រង្វង់​ឆ្នាំ​២០២២ ។

បញ្ជូន​ដោយ​កាំជ្រួច LONGUE MARCHE-7Y2 យាន TIANZHOU-1 ត្រូវ​បាន​បាញ់​បង្ហោះ​នា​យប់​ថ្ងៃ​ទី​២០ មេ​សា ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ WENCHANG ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន ។ នៅ​ទី​អវកាសយាន​កា​ហ្គោ​នេះ​នឹង​ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​មន្ទីរពិសោធន៍​អវកាស TIANGONG-2 ដែល​ស្ថិត​ក្នុង​តារាវិថី​រួច​នឹង​ផ្តល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ព្រមទាំង​ឧបករណ៍​ឯទៀត​ៗ ។ យាន​នេះ​ក៏​នឹង​ធ្វើការ​ពិសោធន៍​អវកាស​នានា​ផង​ដែរ មុន​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ ។

ចិន​គ្រោង​កសាង​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​ដែល​នឹង​ដំណើរការ​នៅ​ទី​អវកាស​រយៈពេល​យ៉ាងតិច​ក៏​១០​ឆ្នាំ​ដែរ ។ យាន​កា​ហ្គោ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​ជា​អ្នក​ផ្គត់ផ្គង់​ជួយ​ដល់​ស្ថានីយ​អវកាស ៕