ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​កម្សាន្ដ​មាន​ឧបករណ៍​សិច​សម្រាប់​ផ្គាប់​អតិថិជន

6 ឆ្នាំ មុន

ជប៉ុន​ជា​ប្រទេស​មួយ​និយម​ខាង​ផ្លូវភេទ ប៉ុន្ដែ​បើ​ប្រៀបធៀប​លើ​គុណភាព​នៃ​ការ​រស់នៅ រួម​ទាំង​បញ្ហា​រំលោ.ភ​បំពាន​លើ​ផ្លូវភេទ​អាច​ដោះស្រាយ​បាន​យ៉ាង​ល្អ ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​សម្រេច​

ជប៉ុន​ជា​ប្រទេស​មួយ​និយម​ខាង​ផ្លូវភេទ ប៉ុន្ដែ​បើ​ប្រៀបធៀប​លើ​គុណភាព​នៃ​ការ​រស់នៅ រួម​ទាំង​បញ្ហា​រំលោភ​បំពាន​លើ​ផ្លូវភេទ​អាច​ដោះស្រាយ​បាន​យ៉ាង​ល្អ ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​សម្រេច​ចំណង់​ផ្លូវភេទ​ដោយ​សេរី ប៉ុន្ដែ​ត្រូវ​ស្ថិត​ក្នុង​បទដ្ឋាន​កំណត់ ។

មាន​ក្លឹ​បសម្សា​ន្ដ​សម្រាប់​មនុស្ស​ដែល​ចង់​បំពេញ​ចំណង់​ផ្លូវភេទ​មួយ​ឈ្មោះ​«The Viber Bar Wild One» ស្ថិត​នៅ​ខណ្ឌ​Shibuya ។ លក្ខណៈ​ពិសេស​របស់​រង្គសាល​ក្រៅពី​មាន​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​នោះ នៅ​មាន​ឧបករណ៍​សិច ឬ​«Sex Toy» ជាង​៣៥០​ម៉ាក​ប្រមូលផ្ដុំ​ទុក​ឱ្យ​អតិថិជន​បាន​កម្សាន្ដ​សប្បាយ ។

សម្រាប់​ថ្លៃ​បម្រើ​ក្នុង​ម្នាក់​៣០០០​យ៉េន មាន​ភេសជ្ជៈ​២​កែវ និង​មាន​សិទ្ធិ​សាកល្បង​ប្រើ ​Sex Toy គ្រប់​ប្រភេទ ។ ចំពោះ​គុណភាព និង​អនាម័យ​របស់​Sex Toy គឺ​លាង​សម្អាត​​នៅ​រៀង​រាល់​លើក​មុន​ពេល​យក​ប្រើ ។ ចំពោះ​បុគ្គលិក​ដែល​បម្រើ​នៅ​ទីនោះ​អាច​និយាយ​ភាសា​អង់គ្លេស​បាន ។

បទបញ្ជា​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ដ គឺ​ហាម​បំពេញ​ចំណង់​ផ្លូវភេទ​នៅ​កណ្ដាលវាល ដោយ​មាន​បន្ទប់​សម្រាប់​ជួល​ក្នុង​រយៈពេល​៩០​នាទី នៅ​ពេល​ដល់​ម៉ោង​មាន​បុគ្គលិក​ទៅ​គោះ​ទ្វារ​ជា​សញ្ញា​បញ្ជាក់​ថា ដល់​ម៉ោង​ហើយ ។ ពេលវេលា​នៃ​ការ​បម្រើ​នៅ​ក្នុង​ហាង​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ពាក់កណ្ដាល​យប់ ប៉ុន្ដែ​បម្រាម​ម្យ៉ាង​ហាម​បុរស​ចូល​ទៅ​តែ​ម្នាក់ឯង គឺ​ត្រូវ​នាំ​នារី​សំណព្វចិត្ដ​ម្នាក់​ចូល​ដែរ ។ ចំពោះ​នារី​អាច​ចូល​ម្នាក់ឯង​បាន​ដោយ​នាំ​យក​ឧបករណ៍​សិច​ជាប់​តាម​ខ្លួន ។

រង្គសាល​នោះ​មាន​គម្រោង​ទទួល​តែ​អ្នក​នៅ​លីវ ក្នុង​បំណង​រួមចំណែក​កាត់​បន្ថយ​បទល្មើស​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស ៕