ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ស្វាគមន៍​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន

6 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២០ មេ​សា បាន​ស្វាគមន៍​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន ដើម្បី​ទប់​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ក្រោយ​ការ​ព្រមាន​របស់​សារព័ត៌មា

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២០ មេ​សា បាន​ស្វាគមន៍​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន ដើម្បី​ទប់​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ក្រោយ​ការ​ព្រមាន​របស់​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ពី​ការ​វាយប្រហារ​បង្ការ​មហា​ខ្លាំងក្លា​មួយ​មក ។

ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អីុតា​លី លោក PAOLO GENTICONI លោក​ត្រាំ រៀបរាប់​ពី​ចលនា​ខុស​ពី​ទម្លាប់​ខ្លាំង​មួយ​ចំនួន​របស់​ចិន​រយៈពេល​២​ទៅ​៣​ម៉ោង​ចុង​ក្រោយ​នេះ ហើយ​លោក​ជឿជាក់​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង នឹង​សាកល្បង​ធ្វើការ​គាបសង្កត់​ខ្លាំង​លើ​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងជើង ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​អះអាង​ប្រាប់​រ៉​យ​ទ័​រថា សហរដ្ឋអាមេរិក​កំណត់​ឃើញ​សកម្មភាព​ខុស​ពី​ទម្លាប់​ថ្មី​មួយ​នៃ​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន ដែល​នោះ​អាច​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ ។ ទោះបី​យ៉ាងណា អ្នក​ទទួលខុសត្រូវ​ទាំងនេះ​បាន​សម្រាល​របាយការណ៍​ទាំងនោះ​ដោយ​ពន្យល់​ថា សកម្មភាព​បែប​នេះ​របស់​ចិន​អាច​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូច​ជា​សមយុទ្ធ​ការពារ​ជាដើម ។

លោក​ត្រាំ អះអាង​ថា សហរដ្ឋ​អា​មេ​រិ​ក​ផ្តោត​ខ្លាំង​លើ​កូរ៉េ​ខាងជើង ដោយ​លោក​បន្ត​ថា ប្រធានាធិបតី​ចិន​នឹង​ធ្វើ​អ្វី​ៗ​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន ៕