ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល ខាំ ខ្លា​នាង ជួប​ថៃ និង​ឡុ​ង សុ​ភី ជួប​ឡាវ​ នៅ​​ថ្ងៃខានស្អែក​ទាំងអស់​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃអាទិត្យ​

រាជធានី​ភ្នំពេញ ៖ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​ឡាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃអាទិត្យ​ទី​២៣ មេ​សា ខានស្អែក​នេះ ។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​បរទេស ដោយ​របៀប​ណា ខណៈ​ទាំង​កីឡាករ​ថៃ​និងឡាវ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ពួក​គេ​បែប​នេះនោះ ។

ខាំ ខ្លា​នាង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អា​នុ​ន ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​តាម​ពិត​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ប៉ុន្តែ​អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​មិន​ងាយ​នរណា​យកឈ្នះ​លើ​គេ​បាន​ស្រួល​ឡើយ ។ ចំណែក ខាំ ខ្លា​នាង ក៏​មិន​អន់​ប៉ុន្មាន​ដែរ មួយ​រយៈ​មកនេះ គេ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ផ្ដួល​គូប្រកួត​ឱ្យ​ចុះចាញ់​ជា​ច្រើន​នាក់ ។ ខាំ ខ្លា​នាង​ល្អ​តាំងពី​ស្នៀត​កែង​និង​ជង្គង់​ឡើង​ទៅ ចលនា​វាយ​ចេញ​របស់​គេ​រហ័សរហួន​ខ្លាំង​ណាស់ ហើយ​ទម្លាប់​របស់​គេ​មិន​ចូល​ចិត្ត​ឱ្យ​គូប្រកួត​វាយ​មុន​ឡើយ ។ ទោះបី​យ៉ាងណា​គេ​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​ថា​នរណា​ខ្លាំង​ជាង​នរណា​ឡើយ ក្នុងពេល​អ្នក​រៀបចំ​កម្មវិធី​ក៏​ទ​ទួ​ច​ឱ្យ​រង់ចាំ​មើលការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​បែប​ហ្នឹង​នោះ​។

ចំណែក​ឡុ​ង សុ​ភី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ថៃ អ៊ូ​ឡាន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ឡាវ​រូប​នេះ​ក៏​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​ដែរ​ទាំង​កម្លាំង​និងវិជ្ជា​គុន​គឺ​ពិតជា​ខ្លាំង​ទើប​អ្នក​រៀបចំ​កម្មវិធី​ផ្គូផ្គង​ឱ្យ​រូបគេ​ជួប​ជាមួយ​ឡុ​ង សុ​ភី ដែល​ជា​ខ្លា​ចាស់​សំបូរ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន ។ ទោះបី ឡុ​ង សុ​ភី ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​រក​គូប្រកួត​ជាមួយ ប៉ុន្តែ​ដោយសារ​វ័យ​របស់​កីឡាករ​រូប​នេះ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​នោះ​ទើប​គេ​មិនសូវ​ទុកចិត្ត​ដូច​មុន ។ ចាំ​មើល​លើក​នេះ ឡុ​ង សុ​ភី អាច​ផ្ដួល​កីឡាករ​ឡាវ​បាន​ឬ​អត់ ?

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ប្រកួត​ជាមួយ​កីឡាករ មាស សុ​ជាតិ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក និង​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕