ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ដេក​រង់ចាំ​មេខ្យល់​នាំ​ចូល​ដី​ថៃ​តាម​ច្រករបៀង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ចំណាកស្រុក​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​ស្ទះ​ដំណើ​រ​តាម​មាត់​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​អូរ​ជ្រៅ ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ចំណាកស្រុក​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​ស្ទះ​ដំណើ​រ​តាម​មាត់​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​អូរ​ជ្រៅ ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ ហើ​យ​បាន​នាំ​គ្នា​ដេក​រដូករណែល​ក្នុង​ព្រៃ​អត់បាយ​ក្រហាយ​ទឹក​រហេមរហាម ខ្លះ​មាន​ទាំង​កូន​តូច​ដេក​ហាល​ទឹកស​ន្សើម​មើ​ល​ទៅ​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​។

ពលករ​ខាង​លើ​ពេល​សាកសួរ​ទៅ​គឺ​៩០​ភាគរយ​អះអាង​ថា ធ្លាប់​មានការ​ងារ​ធ្វើ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ពួក​គេ​វិល​ត្រឡប់​មក​កម្ពុជា​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​ការងារ ដែល​ស្នើសុំ​ដោយ​ថៅកែ​របស់​ពួក​គេ​ទេ ទើប​វិល​ត្រឡប់​ចូល​តាម​ច្រករបៀង​នានា​តាម​បន្ទាត់​ព្រំដែន ដោយ​លួចលាក់​បែប​នេះ ។

ក្រុម​ពលករ​មួយ​ចំនួន​និយាយ​ថា មក​ដល់​ព្រំដែន​២​ទៅ​៣​យប់​ហើយ​អត់​មានទឹក​ងូត​ទេ ត្រូវ​ក្រុម​មេខ្យល់​ដាក់​ឲ្យ​ដេក រង់ចាំ​រថយន្ត​ថៃ​មក​ទទួល​ខណៈ​ពលករ​ខ្លះ​និយាយ​ថា ដំបូង​បាន​ទៅ​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ជា​កន្លែង​ដែល​ពួក​គេ​ឆ្លង​ដែន​មក​ពី​ដី​ថៃ ។ លុះ​ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ត្រឡប់​ទៅ​តាម​ច្រករបៀង​ដដែល​នេះ​បែរជា​គេ​ហាមឃាត់ ទើប​នាំ​គ្នា​សម្រុក​រក​ច្រកចេញ​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​ជ្រៅ​វិញ​ម្តង​ក្រែង​ស្រួល​ជាង ។

ការ​ចេញ​ដំណើ​រ​ចូល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​កំណត់​លើ​មេខ្យល់​មាន​វគ្គ​មាន​លេខ​រៀង​ម្តង​៤០​នាក់ តម្រូវ​តាម​រថយន្ត​ថៃ ដោយ​មនុស្ស​ដើរ​តែ​ខ្លួន​កាត់​ព្រៃ​ទម្រាំ​រថយន្ត​មក​ដឹក ព្រមទាំង​មាន​រថយន្ត pick up ខ្មែរ​ដឹក​កាបូប ឬ​អីវ៉ាន់​ទៅ​តាម​ក្រោយ ។ ក្រុម​ពលករ​ខ្លះ​ថា ពួក​គេ​ចំណាយ​ម្នាក់​២.៣០០​បាត ឯ​ខ្លះ​ថា​៣.០០០​បាត តាម​គោលដៅ​ជិត​ឆ្ងាយ​។ អ្នកមាន​កន្លែងដេក​ត្រឹមត្រូវ​ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​អ្នក​ដេក​តាម​ក្រោម​ដើ​ម​ឈើ​និង​ហាល​ស​ន្សើម​មាន​ទាំង​កូន​តូច​ទៅ​ជាមួយ​ផង​ចាំ​នៅ​បរិវេណ​ឈរ​ជើង​របស់​យោធា​ខ្មែរ​ជាប់​ខ្សែ​ព្រំដែន ។ គ្រប់​គ្នា​រអ៊ូរទាំ​ថា ពិតជា​ពិបាក​ណាស់​ហើយ​ថា បើ​នៅ​តែ​មិន​មាន​រថយន្ត​មក​ដឹក​ទេ ពួក​គេ​អះអាង​ថា នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​។

ជុំវិញ​ករណី​ខាង​លើក្រុម​យោធា​និយាយ​ថា​ពិបាក​ក្នុង​ការ​ទប់ស្កាត់​ណាស់ ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ថៃ​ពង្រឹង​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ចូល​ទៅ​ទឹកដី​របស់​គេ ម្យ៉ាង​ក្រុម​ពលករ ត្រូវ​ក្រុម​មេខ្យល់​ដឹក​ទៅ​ដាក់​ចោល​តាម​បន្ទាត់​ព្រំដែន ទើ​ប​មាន​ពលករ​កកស្ទះ​នៅ​តាម​ច្រករបៀង​យ៉ាង​ដូច្នេះ ។

បញ្ហា​នេះ​ហាក់​បាន​ក្លាយទៅជា​ការ​ឆ្លង​ដែន​ធម្មតា​ទៅ​ហើយ សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តែង​សម្រុកចូល ទៅ​ប្រទេស​ថៃ​វិញ​នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។
មើលឃើញ​ជាក់ស្តែង​ពិតជា​ល្ហេ​ម​ល្ហា​ម​មែនហើយ ដែល​ពួក​គេ​ប្រថុយ​គ្រោះថ្នាក់​បែប​នេះ ។

នៅ​ស្រុក​ខ្មែរ​យើង​មាន​ការដ្ឋាន​សំណង់​ច្រើន​ណាស់ រក​ពលករ​ធ្វើការ​មិន​បាន​គ្រប់គ្រាន់​ទេ ទីណា​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ដែរ មិន​គួរ​ធ្វើ​កម្ម​បែប​នេះ​សោះ ។ រីឯ​ប្រាក់​កម្រៃ​ក៏​សមរម្យ​ដែរ គួរតែ​នឹកឃើញ​ពាក្យចាស់​ពោល​ថា ជួញ​ជិត​ល្អ​ជាង​ជួញ​ឆ្ងាយ ៕