ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ពី​ការ​វាយប្រហារ

6 ឆ្នាំ មុន

ខណៈ​សល់​ពេល​៣​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ក្រោយ​ការ​បា.ញ់ប្រហារ​នៅ​តាម​ដង​វិ​ថី CHAMPS ELYSEES ក្រុងប៉ារីស​មក ។

បុរស​ម្នាក់​បាន​បា.ញ់​សម្លា.ប់​

ខណៈ​សល់​ពេល​៣​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ក្រោយ​ការ​បាញ់ប្រហារ​នៅ​តាម​ដង​វិ​ថី CHAMPS ELYSEES ក្រុងប៉ារីស​មក ។

បុរស​ម្នាក់​បាន​បាញ់​សម្លាប់​ប៉ូលិស​ម្នាក់​មុន​ពេល​បាញ់​ឱ្យ​របួស​ប៉ូលិស​២​នាក់​ទៀត និង​ស្ត្រី​អ្នក​ដើរ​ម្នាក់ ។ ខ្មាន់កាំភ្លើង​ត្រូវ​ប៉ូលិស​ឯទៀត​ៗ​បាញ់​ស្លាប់ ។ តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​ខ្លួន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នោះ ។

AMAQ សរសេរ​ថា ខ្មាន់កាំភ្លើង​នៅ CHAMPS ELYSEES កណ្តាល​ក្រុងប៉ារីស​គឺ ABU YUSSEF LE BELGE ហើយ​រូបគេ​ជា​យុទ្ធ​ជន​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ប៉ូលិស​ពុំ​បាន​អះអាង​ពី​អត្តសញ្ញាណ​របស់​ជន​នេះ​ទេ ។

តុលាការ​ប្រឆាំង​ភេរវកម្ម​ធ្វើការ​ស៊ើប អង្កេត​ភ្លាម​ៗ ចំណែក​នាយក​រដ្ឋមន្ត្រី​បារាំង លោក BERNARD GAZENEUVE បាន ជួប ជាមួយ​ប្រធានាធិបតី លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក្នុង​កិច្ចប្រជុំ​មួយ​ពី​វិបត្តិ ។ ក្រោយ​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​បារាំង​សម្តែង​ការ​ជឿជាក់​ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម ។ ក្នុង​សង្កថា​ដ៏៏​ខ្លី​មួយ លោក​ហូ​ឡង់ គូសបញ្ជាក់​ថា លោក​កោះ​ប្រជុំ​នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ក្រុមប្រឹក្សា​ការពារ​ជាតិ​នៅ​វិមាន​អេ​លី​ហ្សេ ។ លោក​មាន​ប្រសាសន៍​ថា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត​ពិសេស​ទាក់ទិន​ដល់​ដំណើរការ​បោះ​ឆ្នោត ។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ថា វា​ហាក់ដូចជា​នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

ប្រភព​ព័ត៌មាន​ប៉ូលិស​គូសបញ្ជាក់​ថា ជន​វាយប្រហារ​ជា​ជនជាតិ​បារាំង​អាយុ​៣៩​ឆ្នាំ​ម្នាក់ ដែល​ធ្លាប់​កាត់ទោស​ដាក់គុក​១៥​ឆ្នាំ កាលពី​ឆ្នាំ​២០០៥ ពី​បទ​ប៉ុនប៉ង​សម្លាប់​មនុស្ស​៣​លើក ក្នុង​នោះ​២​លើក​សំដៅលើ​ប៉ូលិស ។ នា​យប់​ថ្ងៃ​ទី​២០​ មេ​សា ប៉ូលិស​ជា​គោលដៅ​នៃ​ការ​បាញ់ប្រហារ​នា​វេលា​ម៉ោង​១៩​លើ​វិ​ថី​ទេសចរណ៍ CHAMPS ELYSEES៕