ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អា​មេ​រិ​ក​បារម្ភ​ការ​ចរចា​កិច្ចព្រមព្រៀង​NAFTA​ឡើង​វិញ អាច​នឹង​ប៉ះពាល់​ម៉ិ​ក​ស៊ិ​ក

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កសិករ​អា​មេ​រិ​ក​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ទឹកដោះគោ​តម្លៃ​ទាប​កំពុង​បារម្ភ​ពី​ការ​អះអាង​របស់​លោក​ប្រធានាធិបតី Donald Trump ថា នឹង
ចរចា​លើ​កិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក ៖ កសិករ​អា​មេ​រិ​ក​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ទឹកដោះគោ​តម្លៃ​ទាប​កំពុង​បារម្ភ​ពី​ការ​អះអាង​របស់​លោក​ប្រធានាធិបតី Donald Trump ថា នឹង
ចរចា​លើ​កិច្ចព្រមព្រៀង NAFTA ឡើង​វិញ អាច​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដែល​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ជាងគេ ។

យោង​តាម​សហព័ន្ធ​អ្នក​ផលិត​ទឹកដោះគោ​ជាតិ​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា ប្រមាណ​១៥%​នៃ​ផលិតកម្ម​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​របស់​អា​មេ​រិ​ក គឺ​ត្រូវ​បាន​នាំ​ចេញ​១​ភាគ​៣​ទៅ​កាន់​ម៉ិ​ក​ស៊ិ​ក ស្មើ​១,២​ប៊ី​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ទទួល​បាន​អាទិភាព​ជាងគេ ។

ក្រសួងកសិកម្ម​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា វា​ស្មើ​ជិត​ទ្វេ​ដង​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កា​ណា​ដា ។

លោក Jaime Castaneda ឧត្តម​អនុប្រធាន​ទទួលខុសត្រូវ​គោលនយោបាយ​ក្នុងស្រុក និង​អន្តរជាតិ​នៃ​សហព័ន្ធ​ខាងលើ​ឲ្យ​ដឹង​ថា ៖ «​ប្រាក់​ចំណូល​របស់​កសិករ មិន​ថា​ពួក​គេ​នៅ​ក្នុង Vermont ឬ California ទេ គឺ​សុទ្ធតែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចេញ​ទៅ​កាន់​ម៉ិក​ស៊ិ​ក » ។

លោក​បន្ត​ថា ប្រសិនបើ​ការ​នាំ​ចេញ​ត្រូវ​បាន​កាត់​បន្ថយ​១,២% ឬ​៣%​នោះ ពួក​យើង​នឹង​មើលឃើញ​តម្លៃ​ធ្លាក់​ចុះ ។

លោក Harold Howrigan Jr ជា​កសិករ​ម្នាក់​និយាយ​ថា ៖ « ម៉ិ​ក​ស៊ិ​ក គឺជា​កន្លែង​នាំ​ចេញ​ធំ​ជាងគេ​សម្រាប់​ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ផលិតផល​ដទៃ​ទៀត​ដូច​ជា​ពោត និង​សណ្តែកសៀង ហើយ​ពួក​យើង​ត្រូវការ​ទីផ្សារ​នេះ » ។

យោង​តាម​ក្រុមប្រឹក្សា​ការ​នាំ​ចេញ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ផ្នែក​នេះ​របស់​សហរដ្ឋអាមេរិក​ជាមួយ​ម៉ិក​ស៊ិ​កបាន​កើនឡើង ៥៥៨% តាំងពី NAFTA បាន​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៤ ។

កាលពី​ស​ប្តា​ហ៍​មុន លោក Trump សន្យា​ថា នឹង​មានការ​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ​ពី​កិច្ចចរចា​លើ NAFTA ឡើង​វិញ ។ លោក​និយាយ​ថា NAFTA បាន​ធ្វើ​ឲ្យ​ពលករ​អា​មេ​រិ​ក​បាត់បង់​អត្ថប្រយោជន៍ ។

លោក Scott Brown សេដ្ឋវិទូ​ម្នាក់​ក្នុង​សាកលវិទ្យាល័យ Missouri ឲ្យ​ដឹង​ថា រាល់​សកម្មភាព​ដែល​កាត់​បន្ថយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ម៉ិ​ក​ស៊ិ​ក នឹង​ប៉ះពាល់​កសិករ​ដែល​ផលិត​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​នៅ​សហរដ្ឋអាមេរិក ។

លោក Castaneda បន្ថែម​ថា ៖ « ពួក​យើង​មើលឃើញ​ម៉ិ​ក​ស៊ិ​ក​គឺជា​ដៃគូ​មួយ មិនមែន​ត្រឹមតែ​ជា​អតិថិជន​ទេ » ៕