ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​មក​ដល់ មាតុប្រទេស​វិញ​នា​វេលា​ល្ងាច​នេះ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​នេះ ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១០ ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ដល់​វេលាត្រូវ​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ តាម​ការ​គ្រោងទុកដោយ​នាំ​មក​ជាមួយ​នូវ ផ្លែផ្កា​ជា​ច្រើន​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​នេះ ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១០ ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ដល់​វេលាត្រូវ​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ តាម​ការ​គ្រោងទុកដោយ​នាំ​មក​ជាមួយ​នូវ ផ្លែផ្កា​ជា​ច្រើន​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។

គួរ​បញ្ជាក់​ថា លោក​កុយ​ ​គួ​ង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មាន​ប្រសាសន៍​ថា ឆ្លង​តាម​រយៈ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី នេះ​នឹង​ធ្វើ​ឱ្យ​មិត្ដភាព​នៃ​ព្រះរាជាណា​ចក្រ​ទាំង​ពីរ​កាន់តែ​រឹង​មាំ “​មាន​ន័យ​ថា ធ្វើ​ឱ្យ​ទំនាក់ទំនង​មិត្ដភាព និង​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រទេស​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង ទូលំទូលាយ​ថែម​ទៀត​” ។

នៅ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​ដែល​បាន ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី ២០ ឧសភា ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី បាន​ត្រូវ​ទទួល​ស្វាគមន៍​ព្រះរាជសវនាការ​ជាមួយ​ព្រះករុណា អា​គី​ហ៊ី​តូ ព្រះចៅ​អធិរាជ​នៃ​ប្រទេស​ជប៉ុន និង​ព្រះ​មហាក្ស​ត្រី អធិរាជ​នី ។ ព្រះមហាក្សត្រ​ខ្មែរ​បានយាង​ចូលរួម​ក្នុង​ពិធី​លាង​សាយ​ភោ​ជ​ផ្លូវ​រដ្ឋ ដែល​រៀបចំ​ដោយ​ព្រះ​ចៅអធិការ​ជប៉ុន ហើយ​ព្រះ​អង្គ​បាន​យាង​ចូលរួម​ពិធី​លាងសាយ​ភោ​ជ​ថ្ងៃត្រង់​ដែល​រៀបចំ​ដោយ​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​យូគី​យោ ហា​តូ​យ៉ា​ម៉ា ។

ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ដែល​ផ្ដល់ ជំនួយ​ច្រើន​ជាងគេ​បំផុត​សំរាប់​ប្រទេសកម្ពុជា ហើយ​ជំនួយ​ទាំងនោះ​មាន​គោលដៅ អភិវឌ្ឍន៍ និង​កសាង​ប្រទេស​កម្ពុជា​ក្នុង​មួយ ឆ្នាំ​ៗ ក្នុង​រង្វង់​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។
សូម​រំលឹក​ឡើង​វិញ​ថា ព្រះមហាក្សត្រខ្មែរ​ព្រះបាទ​ព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​យាង​ចាកចេញ​ទៅ​បំពេញ​ព្រះរាជ​ទស្សន កិច្ច​ជា​ផ្លូវ​រដ្ឋ​សំរាប់​រយៈពេល​៥​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​ជប៉ុន កាលពី​ថ្ងៃ​ទី​១៦ ឧសភា ដែល​មន្ដ្រី​ផ្លូវការ​របស់​ប្រទេស​កម្ពុជា​រំពឹង​ថាព្រះរាជ​ទស្សនកិច្ច​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ។

ព្រះរាជ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តាម​ការ អញ្ជើញ​របស់​ព្រះ​ចៅ​អធិរាជ​របស់​ប្រទេស​​ជប៉ុន អា​គី​ហ៊ី​តូ ។ ប្រមុខ​រដ្ឋាភិបាល​សម្ដេច តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន  សែន​, ប្រធានរដ្ឋសភា សម្ដេច​ហេង សំ​រិ​ន និង​សម្ដេច ជា ស៊ី​ម ប្រធាន​ព្រឹទ្ធសភា និង​មន្ដ្រី​នៃ​ស្ថាប័ន ទាំង​បី បាន​ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រនៅ​ឯ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ។ នេះ​គឺជា​ព្រះរាជ​ទស្សនកិច្ច​ជា​លើក​ដំបូង បំផុត​របស់​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី ទៅ​កាន់​ប្រទេស​ជប៉ុនបន្ទាប់​ពី​ព្រះ​អង្គ​ឡើង ស្នង​រាជ​ជំនួស​ព្រះ​បិតា​របស់​ព្រះ​អង្គ​នៅ​ឆ្នាំ ២០០៤​មក ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត កោះសន្ដិភាព ៕