ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួញ​មួយ​បា.ញ់​បាន​សត្វ​ពីរ !

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នឹង​បទល្មើស​ព្រៃឈើ​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ ដែល​កម្លាំង​ចម្រុះ​បាន​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង

ខេត្តរតនគិរី ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នឹង​បទល្មើស​ព្រៃឈើ​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ ដែល​កម្លាំង​ចម្រុះ​បាន​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​លាក់​ទុក​ឈើប្រណិត​ជា​ច្រើន​ម៉ែត្រគូប នៅ​ត្រង់​ចំណុច​ដី​ឡូត៍​ខាងកើត​វិ​រ​:៧៩ ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

លោក ហួត បូ​រី អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នា​២០១៧ ថា​ជនសង្ស័យ​៤​នាក់​ដែល​នាំ​ខ្លួន​ពី​កន្លែង​លាក់​ទុក​ឈើប្រណិត​នោះ​ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ទៀត ។ ជនសង្ស័យ​ទាំងនោះ​រួម​មាន ៖ ទី​១-​ឈ្មោះ អន ឆេ​ង ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​ជនជាតិ​ខ្មែរ ជា​កសិករ​មាន​សារជាតិ​ញៀន​, ទី​២-​ឈ្មោះ ចាន់ ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កសិករ​មាន​សារជាតិ​ញៀន​, ទី​៣-​ឈ្មោះ អន វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​ឡាន​ដឹក​កៅស៊ូ​អត់ មាន​សារជាតិ​ញៀន​តែ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​, ទី​៤-​ឈ្មោះ ហ៊ាន ប៊ុ​ន​ហៀរ ភេទ ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ កណ្តាល ឃុំ​ត្រពាំង​គរ  ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជា​ជាង​បាញ់ថ្នាំ​ឡាន​អត់​មាន​សារជាតិ​ញៀន​តែ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ។

សមត្ថកិច្ច​បញ្ជាក់​ថា នេះ​ជា​នីតិវិធី​នៃ​ច្បាប់​តុលាការ​ទី​១-​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ទី​២-​រក​ឃើញ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕