អ្នកដឹងទេ ចេក ស្ពៃ​ស្ពី​ណា​ដ និង​ដំឡូង​​​មាន​ប្រសិទ្ធភាពបែប​ណា


សម្ពាធ​ឈាម​ខ្ពស់​គឺជា​ការ​ភ័យ​ខ្លាច​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​បេះដូង ប៉ុន្តែ​ការ​ទទួលទាន​ចេក ដំឡូង និង​ស្ពៃ​ស្ពី​ណា​ដ​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​ផ្លាស់​ប្តូរ​ស្ថានភាព​ដ៏​អាក្រក់​នេះ ។ នេះ​បើ​តាម​អ្នក​វិទ្យាសាស្ត្រ​អះអាង ។

អាហារ​ទាំង​បី​មុខ​នេះ​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​ការពារ​ជំងឺលើសឈាម​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំបិល​ក្នុង​រាង​កាយ ។ ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា សារធាតុ​រ៉ែ​ដែល​មាន​ក្នុង​អាហារ​ទាំង​បី​មុខ​នេះ​មាន​ប្រយោជន៍​ដូច​ថ្នាំ​បញ្ចុះ​ទឹកនោម ដែល​ជា​ថ្នាំ​គ្រូពេទ្យ​ប្រើប្រាស់​ជា​ទូទៅ​ដើម្បី​បន្ថយ​សម្ពាធ​ឈាម ។

ទោះជា​យ៉ាងណា​ក្តី អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំ​មនុស្ស​ពេញវ័យ​ឱ្យ​ទទួលទាន​សារជាតិ​ចិញ្ចឹម​ទាំងនេះ​យ៉ាង​ហោច​ណាស់​៤,៧​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ខាងលើ ។ ចំនួន​នេះ​ស្មើនឹង​ចេក​ចំនួន​១១​ផ្លែ​ដែល​ក្នុង​មួយ​ផ្លែ​ទម្ងន់​៤២០​មី​លី្ល​ក្រាម​ជា​មធ្យម​។

លោក​វេជ្ជបណ្ឌិត Alicia McDonough នៃ​សាកលវិទ្យាល័យ Southern California ដែល​បាន​ពិនិត្យ​ឡើង​វិញ​នៃ​បញ្ហា​សម្ពាធ​ឈាម និង​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​៖ «​ការ​ទទួលទាន​របប​អាហារ​ដែល​មាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​នេះ​គឺ​ដូច​ជា​ការ​លេបថ្នាំ​បញ្ចុះ​ទឹកនោម ។

ការ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​អំបិល​គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បន្ថយ​សម្ពាធ​ឈាម ប៉ុន្តែ​ភស្តុ​តាង​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​អាច​មាន​ឥទ្ធិពល​សំខាន់​ដូច​គ្នា​ចំពោះ​អ្នកមាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។

ជំងឺលើសឈាម ដែល​ជា​ធម្មតា​មិន​មាន​រោគ​សញ្ញា​អ្វី​ទាល់តែ​សោះ បាន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក នេះ​បើ​យោង​តាម​តួលេខ​បាន​បង្ហាញ ៕

សុខភាព

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ