ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ហើយ​មើល​អ្នក​រត់​តាក់ស៊ី​គាត់​ដឹក​ចុះ !

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិ​សា​ស្ត ស្រុក​រលាប្អៀរ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​សំពីងសំពោង​ជា​ច្រើន

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ភូមិ​សា​ស្ត ស្រុក​រលាប្អៀរ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​សំពីងសំពោង​ជា​ច្រើន គ្រឿង​ដើម្បី​ឱ្យមក​ទទួល​ផាកពិន័យ​តាម​ច្បាប់​ចរាចរ​ណ៌ និង​រើ​ឥ​វ៉ា​ន់​ចេញ​ដើម្បី​ដាក់​សាង​រថយន្ត​ផ្សេង​ទៀត ទើប​ឱ្យ​បន្ត​ទៅ​មុខ​ទៀត ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៨​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទាក់​ចាប់​មក​អប់រំ ផាកពិន័យ និង​រើ​ឥ​វ៉ា​ន់​ចេញ​សាង​រថយន្ត​ផ្សេង​ទៀត​ទើប​បន្ត​ឱ្យធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ។ 

ជុំវិញ​ការ​រឹត​បណ្តឹង​ច្បាប់​ច​រា​រណ៍​នេះ​ដែរ​លោក ក្រឹ​ង សំណាង នាយ​រង​ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បានឱ្យ​ដឹង​ថា ជា​គោល​ការ​របស់​សមត្ថកិច្ច​នគរបាល​ក្នុង​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​តាម​ដងផ្លូវ បើ​ឃើញ​រថយន្ត​ដឹក​សំពីងសំពោង​យើង​នឹង​ហៅ​ឃាត់​នាំ​មក​កាន់​ការិយាល័យ​ហើយ​ធ្វើការ​អប់រំ ផាកពិន័យ និង​ឱ្យ​រើ​ឥ​វ៉ា​ន់​ដែល​សំពីងសំពោង​នោះ​ចេញ​អស់ ទើប​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត  តែបើ​ម្ចាស់​រថយន្ត​មិន​ធ្វើ​តាម​ទេ​យើង​នឹង​ឃាត់​រថយន្ត​នោះ​ទុក​រយៈពេល​៣ ថ្ងៃ​និង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ ។  ក្នុង​នាម​លោក​ជា​មន្ត្រី​នគរបាល​ជំនាញ​សូម​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់​សូម​គោរព​ច្បាប់​ចរាចរ​ណ៌​ទាំងអស់​គ្នា​ដោយ​សូមកុំ​ដឹក​សំពីងសំពោង កុំ​ត​កន្ទុយ និង​កុំ​ដាក់​លើដំបូល​ជាដើម ដែល​ឱ្យ​បង្ករ​ឱ្យ​គ្រោះថ្នាក់ និង​សូម​ចាំ​ថា ពេល​កើត​គ្រោះថ្នាក់​មិនមែន​កើតឡើង​តែ​អ្នក​ដឹក​សំពីងសំពោង​នោះ​ទេ​គឺ​រង​គ្រោះ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​ផ្សេង​ទៀត ៕