ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​កូរ៉េ​បាយ​មួយ​ថ្ងៃ​តែ​៣​ស្លាបព្រា​ប៉ុណ្ណោះ ព្រោះតែ

6 ឆ្នាំ មុន

កូរ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ជនជាតិ​កូរ៉េ​ម្នាក់ សុខចិត្ត​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះតែ​ចង់​ស្រក​ទម្ងន់​។

កូរ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ជនជាតិ​កូរ៉េ​ម្នាក់ សុខចិត្ត​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះតែ​ចង់​ស្រក​ទម្ងន់​។

តារា​សម្តែង​ស្រី Lee Tae-Im ដែល​ធ្លាប់តែ​ជា​មនុស្ស​មាន​សាច់ឈាម​ទ្រលុកទ្រលន់ តែ​ឥឡូវនេះ នាង​មាន​រាង​ស្គម​គួរ​ឲ្យ​កត់សម្គាល់​។ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី Video Star កាលពី​ថ្ងៃ​អង្គា​រ៍ ដែល​ធ្វើ​ឲ្យ​វាគ្មិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សភាព​នាង​ពេល​បច្ចុប្បន្ន​។

នាង​បាន​សារភាព​ប្រាប់​ថា នាង​ពិតជា​បាន​ធ្វើការ​សម្រក​ទម្ងន់ ដោយ​តប​អាហារ​ពិតមែន​អស់​រយៈពេល​៦​ខែ​មកនេះ​។ នាង​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះ​នាង​មាន​អារម្មណ៍​ខ្មាស់​គេ​នៅ​ពេល​នាង​មាន​រាង​ធាត់​។ នាង​ទទួលស្គាល់​ថា ការ​តប​អាហារ​របស់​នាង​មិនមែន​ជា​ទ​ង្វើ​ល្អ​ទេ តែ​មក​ពី​នាង​ចង់​ស្រក​គីឡូ​លឿន ដើម្បី​ទទួល​បាន​ភាព​ស្អាត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។

កន្លង​មក មាន​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ពី​ការ​តម​អាហារ​របស់​នាង ព្រោះ​នាង​មើលទៅ​ហាក់បីដូចជា​ឈឺ​អ​ញ្ចឹ​ង​។ មិត្តភក្តិ​របស់​នាង​ប្រាប់​នាង​ឲ្យ​ទទួលទាន​អាហារ​ឲ្យ​ច្រើន​បន្តិច​ទៅ​។ ក្រោយមក​នាង​ក៏​ទទួលទាន​បាយ​មួយ​ថ្ងៃ​៦​ស្លាបព្រា​វិញ​។

ដូច​ជា​យើង​ឃើញ​ក្នុង​រូបថត​ស្រាប់ នាង​កាលពីមុន​មើលទៅ​មាន​សាច់​ទ្រលុកទ្រលន់ និង​ស្រស់ស្រាយ តែ​ឥឡូវនេះ​មើល​ស្ទើរតែ​មិន​ស្គាល់​៕