ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា ទម្លាយ​ហេតុផល​ចម្បង​ដែល​នាំ​ឱ្យ​នាង​លុប​បំណុល​ជិត​៥​ម៉ឺន​ដុល្លារ​ពី សឿ សុធា​រ៉ា

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​សម្រេច​លុប​បំណុល​ជិត​៥​ម៉ឺន​ដុល្លារ​របស់​តារា​សម្តែង​ស្រី​អ្នក​នាង សូ​ដា នី​តា ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​បាន​សម្តែង​ការ​អបអរ និង​កោតសរសើរ​នូវ​ទ​ង្វើ​របស់​អ្នក​នាង

រាជធានី​ភ្នំពេញ ៖ ការ​សម្រេច​លុប​បំណុល​ជិត​៥​ម៉ឺន​ដុល្លារ​របស់​តារា​សម្តែង​ស្រី​អ្នក​នាង សូ​ដា នី​តា ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​បាន​សម្តែង​ការ​អបអរ និង​កោតសរសើរ​នូវ​ទ​ង្វើ​របស់​អ្នក​នាង​នា​ពេល​នេះ​យ៉ាង​ខ្លាំង​។

យ៉ាងណា​តារា​សម្តែង សូ​ដា នី​តា បាន​បង្ហាញ​ហេតុផល​ដ៏​ចម្បង​មួយ​ដែល​នាំ​អោយ​នាង​ធ្វើការ​សម្រេច​ចិត្ត​លុប​ចោល​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ​។ ហេតុផល​នោះ គឺ​ដោយសារ​នាង​ឃើញ​ការ​លំបាក​របស់​អ្នក​នាង សឿ សុធា​រ៉ា កំពុង​ជួប​ទុក្ខ​ធំ​ម្តាយ​ស្លា​.​ប់ ស្ទើរតែ​គ្មាន​លុយ​ធ្វើបុណ្យ ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ស្ទើរ​មិន​បាន ក្រោយ​ជួប​ទុក្ខ​ផ្ទួន​ៗ​បែប​នេះ​។

តារា​សម្តែង សូ​ដា នី​តា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​ថា «​ខ្ញុំ​សុខចិត្ត​លុប​ចោល​បំណុល​ទៅ​ប្អូន សឿ សុធា​រ៉ា មូលហេតុ​ដូច​បងប្អូន​បានដឹង​ហើយ ពី​ការ​លំបាក​របស់​គាត់ ហើយ​ក៏​ឃើញ​ការ​រង​ទុក្ខ​នៃ​ការ​បាត់បង់​ម្តាយ​ទៀត ខ្ញុំ​ក៏​លំបាក​ដែរ តែ​ឃើញ​គាត់​ក៏​លំបាក នាង​ខ្ញុំ​យល់​អារម្មណ៍​មួយ​នោះ​ខ្លាំង​ណាស់​»​។

អ្នក​នាង​បញ្ជាក់​ថា «​បើ​នាង​ខ្ញុំ​ឃើញ​សភាព​គាត់​មិន​ប្រក្រតី និយាយ​វិល​វ៉​ល់ មិនដឹង​មុខក្រោយ​ចឹ​ង​ហើយ នៅ​ទាមទារ​បំណុល​គាត់​ទៀត ប្រៀប​បីដូច​ជា​បង្ខំ​អោយ​គាត់​អាច​គិត​ខ្លី រឿង​អី​ផ្សេង​ទៀត​ក៏​មិនដឹង​! ។ មូលហេតុ​ខាងលើ​នេះ គឺជា​ដើមហេតុ​ដែល​នាង​ខ្ញុំ​សុខចិត្ត សំរេចចិត្ត​ប្រកាស​លើកលែង​បំណុល​ជិត​៥​ម៉ឺន​ដុល្លារ​»​។

យ៉ាងណា​បើ​តាម​តារា​សម្តែង សូ​ដា នី​តា ថា «​នាង​អរគុណ​បងប្អូន​ទាំងអស់​គ្នា ដែល​បាន like connect shear ពី​ការ​ប្រកាស​ការ​លើកលែង​បំណុល​ទៅ​ប្អូន សឿ សុធា​រ៉ា ការ​ពិត​នាង​ខ្ញុំ​ក៏​មិនមែន​មានអី​ដែរ ហើយ​ក៏​កំពុង​ពិបាក​ដែរ រឿង​លុយ​ជា​ច្រើន​កន្លង​មក (​កូន​បោ​.​ក​តុងទីន​មិន​សង​)»​។ នាង​បន្ត​ថា «​ខ្ញុំ​រស់នៅ​ពិតជា​មានការ​ចែករំលែក​ពិតមែន​ទៅ​មនុស្ស​១​ចំនួន តែ​មាន​មនុស្ស​១​ចំនួន​រស់នៅ​មិន​គិតការ​ចែករំលែក​មក​ខ្ញុំ​ទេ គេ​រស់​គិត​មានបាន គិត​សល់​តែ​អាត្មាអញ អ្នក​ណា​ស្លា​.​ប់​មិន​ខ្វល់ ខ្វល់​តែ​លុយ​ចូល​ក្នុង​ហោប៉ៅ​គេ ខ្ញុំ​អត់​គិត​អត់​ចង់បាន​ចឹ​ង​ទេ ព្រោះ​ស្លា​.​ប់​ទៅ​អត់​បាន​យក​អី​ទៅ​ទេ មាន​តែ​បុណ្យ និង​បាប ស្ពាយ​ទៅ​តាម​ខ្លួន​ទទួល​កម្ម​បុណ្យ​ដែល​បាន​សាង​តែ​ប៉ុណ្ណោះ​»​។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​កន្លង​ទៅ តារា​សម្តែង សូ​ដា នី​តា ក៏​ធ្លាប់​បាន​ទម្លាយ​ពី​ការ​អះអាង​របស់​អ្នក​នាង សឿ សុធា​រ៉ា ពី​ការ​ពិបាកចិត្ត​រហូត​ចង់​ស​ម្លា​.​ប់​ខ្លួន ដោយសារ​បំណុល​រួមរឹត ខណៈ​ពេល​ដែល​រូប​នាង​បាន​ប្រកាស​ជា​សាធារណៈ​អោយ សឿ សុធា​រ៉ា ចេញ​មុខ​ដោះស្រាយ​បំណុល មុន​ពេល​នាង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។

រឿងរ៉ាវ​ខាងលើ​នេះ​តារា​សម្តែង សូ​ដា នី​តា បាន​សរសេរ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​នាង​ខ្ញុំ​សូម​ប្រកាស​រក​អ្នក​នាង សឿ សុធា​រ៉ា ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ​ជា​បន្ទាន់ មុន​នឹង​ដីកា​កោះហៅ ឬ​មិន​ចង់​ឲ្យ​គេ​ទៅ​អញ្ជើញ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ដល់​កន្លែង​ថត សូមកុំ​ថា​ខ្ញុំ​កាច ព្រោះ​អ្នក​នាង​ជា​មនុស្ស​មិន​ទទួលខុសត្រូវ ឆាប់​ចេញ​មុខ​មក​ជា​បន្ទាន់ បើ​មិន​ចង់​ល្បី​មុន​ថត​រឿង​ថ្មី​ចប់​! ការ​ទ្រាំ​របស់​មនុស្ស គឺ​មាន​កំណត់​អ្នក​នាង​ប្អូន​»​។

អ្នក​នាង​បញ្ជាក់​ទៀត​ថា «​សឿ សុធា​រ៉ា ជំពាក់​លុយ​តុងទីន​គេ ហើយ​ខ្ចី​នាង​ជិត​៤​ម៉ឺន​ដុល្លារ​ទៅ​សង​គេ តែ​ពេល​នេះ​នាង​ឆាត បែរជា​មិន​ព្រម​តប ហើយ​ថា​នាង​កំពុង​កើតរោគ​ចិត្ត និង​សូម​ឲ្យ​រូប​នាង​ដែល​ជា​ម្ចាស់បំណុល​បំភ្លេច​លុយ​នោះ​ចោល​ចុះ​»​។ នាង​ថា «​ខ្ញុំ​ឆាត​លែង​លើក តេ​មិន​តប មើល​មិន​ឆ្លើយ តែ​ដល់​ពេល​តប​និយាយ​ថា (​បង​ខ្ញុំ​កើតរោគ​ចិត្ត មាន​ប័ត្រ​ចេញពី​ពេទ្យ «​លុយ​បង ខ្ញុំ​អស់​លទ្ធភាព​ហើយ​បង ខ្ញុំ​ចង់​ឆ្កួត ខ្ញុំ​ចង់​ស​ម្លា​.​ប់​ខ្លួន សូម​បង​បំភ្លេច​ចោល​ចុះ​»)​។

ខាងលើ​នេះ ជា​ពាក្យ​សម្តី​ដែល​អ្នក​នាង សឿ សុធា​រ៉ា បាន​និយាយ​មក​កាន់​តារា​សម្តែង សូ​ដា នី​តា ដែល​ស្ថានភាព​នា​ពេល​នោះ ក៏​មិន​ខុស​ពី​ស្ថានភាព​របស់​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ​ដែរ ក្នុង​ពេល​អ្នក​នាង​កំពុង​តែ​វ័ណ្ឌ​.​ក​បំណុល​ដោះ​មិន​ទាន់​រួច​ផង ក៏​មក​ជួប​ទុក្ខ​ធំ​មួយទៀត​ដោយ​ម្តាយ​ស្លា​.​ប់​ចំ​ពេល​ដែល​ខ្លួន​កំពុង​គ្មាន​លុយ​ទៀត​។

គួរ​រំលឹក​ថាតារា​សម្ដែង សូ​ដា​នី​តា ប្រកាស​មិន​យក​បំណុល​ជិត ៥​ម៉ឺន​ដុល្លារ ពី សឿ សុធា​រ៉ា ហើយ​ផ្ញើ​លុយ ៥០​ដុល្លារ ចូល​បុណ្យសព​ម្តាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ