ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-NASA រក​ឃើញ​មហាសមុទ្រ​នៅ​លើ​ភព​ព្រះ​ចន្ទ​«Enceladus»៖
យាន​ស្រាវជ្រាវ​«Cassini» ប្រទះ​ឃើញ​មហាសមុទ្រ​ថ្មី​ក្នុង​ប្រព័ន្ធ​សុរិយៈ​លើ​ភព​ព្រះ​ចន្ទ​Enceladus ជា​បរិវារ​ផ្កាយ​ព្រះ​សៅរ៍ ។ តឹកតាង​បញ្ជាក់​ថា​មានទឹក ហើយ

១-NASA រក​ឃើញ​មហាសមុទ្រ​នៅ​លើ​ភព​ព្រះ​ចន្ទ​«Enceladus»៖
យាន​ស្រាវជ្រាវ​«Cassini» ប្រទះ​ឃើញ​មហាសមុទ្រ​ថ្មី​ក្នុង​ប្រព័ន្ធ​សុរិយៈ​លើ​ភព​ព្រះ​ចន្ទ​Enceladus ជា​បរិវារ​ផ្កាយ​ព្រះ​សៅរ៍ ។ តឹកតាង​បញ្ជាក់​ថា​មានទឹក ហើយ​បរិវេណ​នោះ​អាច​ជាទី​តាំង​ល្អ​សម​ស្រប​នឹង​ការ​រស់នៅ​របស់​សត្វ​ក្រៅ​ភព ។

២-​គ្រោង​សត្វ​បុរាណ ផ្សារ​ភ្ជាប់​នឹង​កា​រវិ​វ​ឌ្ឍ​របស់​ដាយ​ណូ​ស៊័​រ​៖
កាលពី​៨៤​ឆ្នាំ​មុន អ្នក​វិទ្យាសាស្ត្រ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​បុរាណ​ឈ្មោះ​«Telcocrafer» នៅ​មាត់ទន្លេ​ភាគ​ខាងត្បូង​ប្រទេស​តង់​សានី បាន​ទទួល​ការ​ឆ្លុះ​បញ្ចាំង​ថា មាន​ផ្សារ​ភ្ជាប់​នឹង​កា​រវិ​វ​ឌ្ឍ​របស់​ដាយ​ណូ​ស៊័​រ ក្នុង​ពពួកសត្វ​ល្មូ​ន​ឈ្មោះ​Archosaurs ជា​បុព្វបុរស​របស់​ដាយ​ណូ​ស៊័​រ ។

៣-​អា​មេ​រិ​ក​ចាប់ខ្លួន​បុរស​សម្លាប់​មនុស្ស​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​៖
បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា ជា​អ្នក​សម្លាប់​បុរស​ចំណាស់​អាយុ​៧៤​ឆ្នាំ និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា គេ​ធ្លាប់​សម្លាប់​មនុស្ស​១៣​នាក់ ។

៤-​ភោជនីយដ្ឋាន​វិល​កៀប​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់​៖
ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​អាហារ​ដ្ឋា​ន​វិល​មួយ លើ​សណ្ឋាគារ​ដ៏​ខ្ពស់​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយសារ​កៀប​ជាប់​ក្នុង​ចន្លោះ​ជញ្ជាំង និង​តុ​មួយ​ក្នុង​ពេល​កំពុង​វិល ។

៥-​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​កំញើញ​អា​មេ​រិ​ក​៖
នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សា ២០១៧ កូរ៉េ​ខាងជើង​បាន​បង្ហាញ​អានុភាព​របស់​ខ្លួន ដោយ​បាញ់​មី​ស៊ី​ល​គំរាម​អា​មេ​រិ​ក ដែល​កំពុង​បង្កើន​ភាព​តានតឹង​ក្នុង​ពេល​បច្ចុប្បន្ន ។

៦-​យាយ​អាយុ​ច្រើន​បំផុត​នៅ​លើ​លោក​ស្លាប់​បាត់បង់​ជីវិត​៖
លោកយាយ​Emma Morano ជនជាតិ​អី​ុ​តា​លី បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥ មេ​សា ២០១៧ ក្នុង​នាម​ជា​បុគ្គល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។
មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់​មាន​អាយុ​វែង គឺ​ទទួលទាន​ពងមាន់​មួយ​ថ្ងៃ​២​គ្រាប់ ។

៧-​ស្លាប់​១១២​នាក់ ពី​ការ​ផ្ទុះ​ក្បួន​រថយន្តក្រុង​ដឹក​ជនភៀសខ្លួន​នៅ​ក្រុង​អា​ឡេ​ប​ប៉ូ​៖
ក្រុ​​ម​សង្កេតការណ៍​ស៊ី​រី​នៅ​អង់គ្លេស បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ពី​ការ​ផ្ទុះ​ក្បួន​រថយន្តក្រុង​ដឹក​ជនភៀសខ្លួន​នៅ​ក្រៅ​ក្រុង​អា​ឡេ​ប​ប៉ូ បាន​កើន​ដល់​១១២​នាក់ ។

៨-​ភ្ញៀវ​ទេសចរ​ភ្ញាក់ផ្អើល​បុរស​ម្នាក់​ស្រាត​ងូតទឹក​ពុះ​៖
បុរស​ម្នាក់​នៅ​ក្រុង​រ៉ូ​ម​ប្រទេស​អី​ុ​តា​លី ងូតទឹក​ស្រាត​នៅ​កន្លែង​ទឹក​ពុះ ដោយ​មិន​ខ្មាស​អៀន ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។

៩-​និស្សិត​ប៉ា​គី​ស្ថាន ត្រូវ​មិត្ត​រួម​ថ្នាក់​វាយ​ស្លាប់​៖
ហ្វូង​បាតុករ​បាន​ចោមរោម​វាយ​និស្សិត​ប៉ា​គី​ស្ថាន​ម្នាក់​ស្លាប់​នៅ​ក្នុង​មហាវិទ្យាល័យ កាលពី​ថ្ងៃ​ទី​១៣ មេ​សា ២០១៧ ក្រោយ​ពី​គេ​រង​ការ​រិះគន់​ថា​ជាន់ឈ្លី​លើ​សាសនា​របស់​ខ្លួន។

១០-​ផ្កាយ​ស្រ​ដៀង​ផែនដី​នៅ​ឆ្ងាយ​ត្រឹមតែ​៣៩​ឆ្នាំ​ពន្លឺ​៖
ផ្កាយព្រះគ្រោះ​«GJ១១៣២b» ជា​ផ្កាយ​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ​មាន​លក្ខណៈ​ដូច​ផែនដី មាន​ទំហំ​ធំ​ជាង​ផែនដី ១,៤​ដង ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល ៣៩​ឆ្នាំ​ពន្លឺ ៕