ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេ​រិ​ក​កំពុង​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​ងាក​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បើក​ការ​បង្ហូរឈាម​ហើយ

7 ឆ្នាំ មុន

ខណៈ​ពេល​បច្ចុប្បន្ន​ពិភពលោក​កំពុង​តែ​តាមដាន​ស្ថានការណ៍​ដ៏​តានតឹង​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​នោះ ថ្មី​ៗ​នេះ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ នេះ តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិ​ន​ហួរ បាន​ចុះ​ផ្សាយ​ថា

ខណៈ​ពេល​បច្ចុប្បន្ន​ពិភពលោក​កំពុង​តែ​តាមដាន​ស្ថានការណ៍​ដ៏​តានតឹង​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​នោះ ថ្មី​ៗ​នេះ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ នេះ តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិ​ន​ហួរ បាន​ចុះ​ផ្សាយ​ថា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បើក​ការ​បង្ហូរឈាម​ជាមួយ​សកម្មប្រយុទ្ធ​នៅ​ក្នុង​ប្រតិបត្តិការ​ថ្មី​មួយ ដែល​បណ្តាល​ឱ្យ​សកម្មប្រយុទ្ធ​ចំនួន ៤៧ នាក់​បាន​ស្លាប់ ។

ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ភារ​វករ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​ជា​លទ្ធផល​គឺ សកម្មប្រយុទ្ធ​ចំនួន​៤៧​នាក់​បាន​ស្លាប់ និង​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន រួច​ជាមួយ​សកម្មប្រយុទ្ធ​១១​នាក់​ផ្សេង​ទៀត​ដែល​រង​របួស​ក្នុង​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ ។ 

ស្រប​ពេល​នោះ​ផង​ដែរ​កងកម្លាំង​យោធា​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏​បាន​បោសសម្អាត​គ្រាប់​មីន​ដែល​ត្រូវ​បាន​ក្រុម​ភារ​វករ​បង្កប់​នៅ​តាម​ដងផ្លូវ​បាន​ចំនួន​៣១​គ្រាប់​នៅ​ក្នុង​ខេត្ត​ចំនួន​៣៤​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ប្រតិបត្តិ​ការណ៍​នេះ​គឺ​បាន​បោសសម្អាត​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ក្នុង​បណ្តា​ខេត្ត​ចំនួន​១៣ នៃ​ផ្ទៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ ៕