ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ទិញ​អេ​ត​ចាយ​កម្រ​ឆាប់​មាន​ពេក​ប្តូរ​របរ​លក់​ថ្នាំ​ញៀន​វិញ​ម្តង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​ដើរ​ទិញ​លក់​អេ​ត​ចាយ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌមានជ័យសហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ធ្វើការ​ឃាត់ខ្លួន​នៅ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​ដើរ​ទិញ​លក់​អេ​ត​ចាយ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌមានជ័យសហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ។ ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ ស៊ុន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ​ដើរ​ទិញ​លក់​អេ​ត​ចាយ​ស្នាក់​នៅផ្ទះ​ជួល​ទីតាំង​ឃាត់ខ្លួន​មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ 

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​តាមដាន​រហូត​ទទួល​ដំណឹង​ពី​ទីតាំង​របស់​ជនសង្ស័យ​ពិសេស​មានការ​សហការ​ចូលរួម​យ៉ាង​ល្អ​ពី​ម្ចាស់ផ្ទះ​ជួល​ទើប​នៅ​វេលា​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ខាងលើ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់​ក្នុង​បន្ទប់​ជនសង្ស័យ រួច​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទើប​សម្រេច​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​ភ្លាម​ៗ​ប​ញ្ចូ​ន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​សាកសួរ​នាំ​បន្ថែម ។ 

ក្នុង​ការ​ចាប់ខ្លួន​សមត្ថកិច្ច​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ ឧបករណ៍​ប្រើប្រាស់​២​កំ​ប្លេ​រ ជ​ញ្ចី​ង​ថ្លឹង​១​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕